ដោយៈ សរិទ្ធ / ក្រចេះ៖ គ្រូបង្រៀនកម្រិតបឋមសិក្សាម្នាក់ រស់នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ឈ្មោះ អ៊ូ រដ្ឋា អាយុ ៣៣ ឆ្នាំ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយធ្វើសកម្មភាពចាប់រំលោភ ក្មេងស្រីម្នាក់ អាយុ ១៣ឆ្នាំ នៅច្រាំង ទន្លេ រហូតបានសម្រេច។
នេះបើយោងតាមការបង្ហាញ ពីស្នងការដ្ឋាននគរបាល ខេត្តក្រចេះ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។
សូមជម្រាបថាៈ ការឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ទោ ណយ ស៊ីថាច ទៅតាមពាក្យបណ្តឹង របស់អាណាព្យាបាលក្មេងស្រីរងគ្រោះ៕/V-PC