Home ព័ត៌មានជាតិ សន្តិសុខ សង្ស័យ​ឆ្លង​ច...

សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ទីតាំង​ស្តុក​គ្រឿងបន្លាស់​រថយន្ត​មួយកន្លែង​

ដោយ​: សម្បត្តិ / ភ្នំពេញ​: សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ទីតាំង​ស្តុក​គ្រឿងបន្លាស់​រថយន្ត​មួយកន្លែង ក្នុង​ខណ្ឌ​សែន​សុខ នៅវេលា​ម៉ោង​ប្រមាណ​ជាង​១២​និង​៣០ នាទី​ថ្ងៃត្រង់​ថ្ងៃទី​៦ ខែកុម្ភៈ​ឆ្នាំ ២០២១ បង្កឱ្យមាន​ការ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅកាន់​សមត្ថកិច្ច ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​បន្ទាន់ ទើប​មិន​បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​។​

​ក្នុង​ហេតុការណ៍​នេះ គ្រាន់តែ​កើត​ភ្លាម​ភ្លាម​ប្រជាពលរដ្ឋ​ក្បែរ​ខាង បាន​ទាញយក​ទឹក​ធុង​ទឹក​មកជួយ​បាញ់​ពន្លត់​ប្រមាណ​ជាង​៧០​ភាគរយ ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មកជា​បន្តបន្ទាប់​សរុប​៤​គ្រឿង​ប្រើប្រាស់​អស់​រថយន្ត​ទឹក​២​គ្រឿង ទើប​អគ្គិភ័យ​ខាងលើ​បាន​រលត់​ទាំងស្រុង នៅ​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ដដែល​។​

​ក្រោយ​បញ្ចប់​ការបាញ់​ពន្លត់​រលត់​ទាំងស្រុង តាម​ការពិនិត្យ​ជាក់ស្តែង គ្រឿងបន្លាស់​រថយន្ត​ដែល​ស្ថិតនៅ​ផ្នែក​ខាងមុខ ផ្ទះ​ទំហំ​ប្រមាណ ៥​គុណ​៧​ម៉ែត្រ និង​ភេសជ្ជៈ​ជាង​១០០​កេស ដែល​ម្ចាស់​ឃ្លាំង​ទិញ​ទុក តិ​អៀ ឲ្យ​ម៊ូ​យ​ក៏​ឆេះ​ខ្ទេច​គ្មាន​សល់ និង​ម៉ូតូ ស៊ូ​មមើ មួយគ្រឿង​ម៉ត់ និង​គ្រឿងបន្លាស់​ផ្សេងទៀត​នៅក្នុង​ផ្ទះ​មិនបាន​ខូចខាត​នោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular