នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឈឹម សៅគី រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងលោក សំរិត សាត អនុប្រធានក្រុមការងារ រួមជាមួយលោក សាន វិសាល សមាជិកក្រុមការងារ ថ្នាក់កណ្តាល ព្រមទាំងមន្ត្រីក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ មេភូមិស្រែសារ និងយុវជនឃុំ បានអញ្ជើញ ជួបសំណេះសំណាល និងនាំយកកង់ សៀវភៅ ប៊ិច ជូនដល់ក្មួយៗ សិស្សានុសិស្សក្រីក្រ ខ្វះលទ្ធភាព នៅស្នាក់ការគណបក្ស ភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។
