Home ព័ត៌មានជាតិ សន្តិសុខ អគ្គិភ័យ បាន​...

អគ្គិភ័យ បាន​ឆាបឆេះ​ផ្ទះ លក់​ទិញ​អេតចាយ មួយកន្លែង ឆេះ​អស់​គ្មាន​សល់​

ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់ៈ អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ផ្ទះ លក់​ទិញ​អេតចាយ មួយកន្លែង ស្ថិតក្នុង​ភូមិ​វត្ត​ជ្រៃ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ឆេះ​អស់​គ្មាន​សល់ នៅ​រសៀល ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅពេលដែល​អាកាសធាតុ​ក្តៅ​ខ្លាំង​។​

​លោក​វរៈសេនីយ៍ឯក នាង វុ​ធ អធិការនគរបាល ស្រុក​បាកាន បាន​ឲ្យ​ដឹង តាមរយៈ​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ថាៈ ផ្ទះ​ដែល​ត្រូវបាន​អគ្គិភ័យ ឆាបឆេះ​ខាងលើនេះ មាន​មាន​ទំហំ ៧​ម៉ែត្រ គុណ​នឹង ៨​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្ដារ រនាប​ក្រាល​ក្ដារ ត​សំ​យ៉ាក​ស័ង្កសី ចេញមក​ផ្នែក​ខាងត្បូង ៦​ម៉ែត្រ គុណ​នឹង ១២ ម៉ែត្រ ផ្នែក​ខាងមុខ ១០​ម៉ែត្រ គុណ​នឹង ១៣ ម៉ែត្រ សម្រាប់​ទុកដាក់​សម្ភារ អេតចាយ និង​ផ្ទះបាយ​ជញ្ជាំង​ឥដ្ឋ ទំហំ ៤​ម៉ែត្រ គុណ​នឹង ៥​ម្រ៉ែ​ត្រ រង​ការខូចខាត​ផ្ទះ និង​សម្ភារ ឆេះ​អស់ទាំង​ស្រុង ដោយឡែក សំ​យ៉ាប​ឆេះ អស់​ប្រមាណ ២០ ភាគ​រាយ ប៉ុន្តែ​ពុំ​បង្ក​ការរង​របួស ឬ​បាត់បង់ ជីវិត​មនុស្ស នោះឡើយ​។​

​អធិការនគរបាល ស្រុក​បាកាន បានឱ្យដឹង​ទៀតថាៈ ម្ចាស់ផ្ទះ​ខាងលើ មានឈ្មោះ ចាប លឿម ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ មាន​ប្រពន្ធ​ឈ្មោះ ភោគ រោយ អាយុ ៤៦​ឆ្នាំ បច្ចុប្បន នៅ​ភូមិ​.​ឃុំ ស្រុក កើតហេតុ​ខាងលើ នៅពេល​កើតហេតុ ម្ចាស់ផ្ទះ​មិន​នៅទេ រវល់​ដឹក​អេតចាយ ទៅអោយ​ម៉ូយ នៅ​ភ្នំពេញ ដោយ​ទុកឱ្យ កូនប្រុស នៅផ្ទះ​។ កូនប្រុស​នោះ មានឈ្មោះ លី ណា​ឃីម អាយុ ១៧​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថាៈ ករណីនេះ អាច​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង ធ្លាក់​កម្ទេច​ផ្កាភ្លើង លើ​ភួយ​មុង ទើប​បណ្ដាល​ឲ្យ​ឆាបឆេះ បែបនេះ​ឡើង ។​

​អធិការ​នគ​បាល​ស្រុក​បាកាន បានបញ្ជាក់​ថាៈ ករណី​អគ្គិភ័យ ឆាបឆេះ ខាងលើ ប្រជាពលរដ្ឋ ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ២ គ្រឿង ចេញ​ជួយ​អន្ដរាគមន៍ ទើប​គ្រប់គ្រង​ស្ថានភាព បាន​ទាំងមូល មិន​រាលដាល ទៅ​កន្លែង​ផ្សេងៗ​ទៀត​នោះឡើយ ដោយ​គ្រាន់តែ​ឆេះ តួ​ផ្ទះ​អស់​ប៉ុណ្ណោះ ។​

​សូមបញ្ជាក់ថា នៅវេលា​ព្រឹក​ថ្ងៃ​ដដែល​នេះ នៅក្នុង​បរិវេណ​វត្ត​ស្បូវ​រីក ដែល​ស្ថិតនៅ ភូមិ​ស្បូវ​រីក ឃុំ​លាច ស្រុក​ភ្នំក្រវាញ ឯនេះ​វិញ ក៍មាន​អគ្គិភ័យ ឆាបឆេះ​កុដិ របស់​ព្រះសង្ឃ អស់​១​ខ្នង​ផងដែរ ដែល​បង្កឡើង ដោយ​ជន​សតិ​មិនល្អ​ម្នាក់ បាន​ដុត ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular