ដោយៈជា សីហៈ/ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជាបានអះអាងថា អត្រាប្តូរប្រាក់រៀលធៀប នឹងដុល្លារ អាមេរិកនៅឆ្នាំនេះបន្តមានស្ថិរភាព ។
ប្រភពដដែលបានអះអាងថា ទោះជាថយថ្លៃបន្តិចប្រមាណជា ០,៨ ភាគរយ ធៀបនឹងឆ្នាំមុន ប៉ុន្តែវានៅមានកម្រិតជាមធ្យមក្នុងរង្វង់ប្រមាណជា ៤.០៩០ រៀលនៅក្នុងមួយដុល្លារ ។
ប្រភពដដែលបានបន្តថា ការថយថ្លៃនេះ មាននិន្នាការស្របនឹងស្ថានភាពក្នុងតំបន់ ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការថយចុះលំហូរមូលធន ពីខាងក្រៅ ៕/PC