ដោយៈជាសីហៈ/ភ្នំពេញៈរបាយការណ៍ថ្មីមួយរបស់ធនាគារជាតិនៃកម្ពុជាដែលរស្មីកម្ពុជាបានទទួលបានបង្ហាញថាអតិរេកជញ្ជីងទូទាត់បានបន្តរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិដល់ប្រមាណជា ២១,៣ ប៊ីលានដុល្លារ ។
ប្រភពដដែលបានបន្តថានោះគឺស្មើនឹងជាង១០ខែនៃការនាំចូលទំនិញនិងសេវាកម្មសម្រាប់គ្រាបន្ទាប់ជាងកម្រិតដែលប្រទេសកំពុងអភិវឌ្ឈន៍ គួរមានរយៈពេល ៣ ខែ ។
ប្រភពដដែលបានបន្តថាកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិបានអនុញាតឲ្យធនាគារជាតិនៃកម្ពុជាមានលទ្ធភាពគ្រប់គ្រងអត្រាប្តូរប្រាក់រក្សាស្ថិតភាពវិស័យហិរញ្ញវត្ថុ គរពូនទព្រទ្យសម្បតិតជាតិ និង បង្កើនជំនឿទុកចិត្តមកលើប្រទេស ៕.mara