Home ព័ត៌មានជាតិ សន្តិសុខ ​រកឃើញ​អត្តសញ...

​រកឃើញ​អត្តសញ្ញាណ ជនរងគ្រោះ ដែល​ជិះ​ម៉ូតូ​ធ្លាក់ចូល​ប្រឡាយ ស្លាប់​

​ដោយៈ បាយ័ន​/​សៀមរាប​: ជនរងគ្រោះ ដែល​ជិះ​ម៉ូតូ ហើយ​ធ្លាក់ចូល​ប្រឡាយទឹក បណ្តាលឱ្យ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ ពេលនេះ សមត្ថកិច្ច បាន​ស្រាវជ្រាវ រក​អត្តសញ្ញាណ ឃើញ​ហើយ ហើយ​បានប្រគល់​សព អោយទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ នេះ​ជាការ​បញ្ជាក់​ឱ្យដឹង ពី​សមត្ថកិច្ច​នគរបាល ចរាចរណ៍ ស្រុក​វ៉ារិន នៅ​ថ្ងៃទី​៦ ខែកុម្ភ​: ឆ្នាំ​២០២១​នេះ​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ស្រុក​វ៉ារិន បាន​និយាយថាៈ ជនរងគ្រោះ មានឈ្មោះ លេន ហ៊ា ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​តា​ដេ​វ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ជនរងគ្រោះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ខ្លួនឯង នៅវេលា​ម៉ោង ២​និង​៤០​នាទី រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​វត្ត ប្រាសាទ​ច័ន្ទ​គី​រី ក្នុងភូមិ​គោក​ចាន់ ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ខេត្តសៀមរាប ដោយ​ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក HONDA C125 សេរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ បាត់ដំបង 1Q2791 បណ្តាលអោយ​ស្លាប់ នៅនឹងកន្លែង​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular