ដោយៈ បាយ័ន/សៀមរាប: ជនរងគ្រោះ ដែលជិះម៉ូតូ ហើយធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ពេលនេះ សមត្ថកិច្ច បានស្រាវជ្រាវ រកអត្តសញ្ញាណ ឃើញហើយ ហើយបានប្រគល់សព អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ នេះជាការបញ្ជាក់ឱ្យដឹង ពីសមត្ថកិច្ចនគរបាល ចរាចរណ៍ ស្រុកវ៉ារិន នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២១នេះ។
