ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានអះអាងថា កាលពីឆ្នាំមុន សត្វព្រៃជាង១.២០០ក្បាលត្រូវបានធ្វើការដោះលែងចេញពីភ្នំតាម៉ៅ។
ប្រភពដដែលបានអះអាងថា សត្វព្រៃដែលទទួលបានជីវិតថ្មីនៅក្នុងព្រៃធម្មជាតិ រួមមានសត្វស្លាប សំពោច ទោច ឆ្មាដាវ ហើយនិងសត្វភេរ។ ប្រភពដដែលបានបន្តថា សត្វភេរមួយគូដែលត្រូវបានដោះលែងឥឡូវពួកគេបង្កើតកូនបាន២ក្បាលហើយ។ ពួកគេក៏ជាចំណែកខ្លះនៃសត្វព្រៃសម្រាប់កម្មវិធីដោះលែងនៅតំបន់អង្គរផងដែរ។
តាំងពីឆ្នាំ២០១៣មក ពួកយើងបានបំពេញការងារក្នុងកិច្ចសហការជាមួយអាជ្ញាធរអប្សរា និងរដ្ឋបាលព្រៃឈើកម្ពុជា ដែលជាមួយនៃគំនិតផ្តួចផ្តើមក្នុងការស្តារសត្វព្រៃឡើងវិញ នៅក្នុងតំបន់ការពារអង្គរ៕/PC