ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈមន្ត្រីជាន់ខ្ពស់់នៃក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំបានរំលឹកផងនិងអំពាវនាវផងដល់ថ្នាក់ដឹកនាំ មន្ត្រី ថ្នាក់ស្រុក និង ឃុំ ទូទាំងស្រុកសន្ទុក ឲ្យបន្តរួមគ្នាពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គមឲ្យបានល្អ។ ពិសេសទប់ស្កាត់និងលុបបំបាត់ សកម្មភាពគ្រឿងញៀននៅតាមមូលដ្ឋានដើម្បីរួមចំណែកធ្វើឲ្យការអនុវត្តផែនការភូមិឃុំមានសុវត្ថិភាពទទួលបានប្រសិទ្ធិភាពខ្ពស់និងផ្ដល់ភាពកក់ក្ដៅដល់ការរស់នៅប្រជាជន។
រូបថតៈលោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក
លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុកបានជំរុញបញ្ហានេះនោចុងសប្តាហ៍នេះក្នុងឱកាសដែលលោកអញ្ជើញជាអភិបតីភាពក្នុងផ្សព្វផ្សាយខ្លឹមសាររបាយការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្ដាលស្ដីពីសភាពការណ៍ទូទៅនិងការងារបក្សឆ្នាំ២០២០និងទិសដៅភារកិច្ចឆ្នាំ២០២១ដល់ថ្នាក់ដឹកនាំ មន្ត្រីបក្សស្រុក ឃុំ និង ក្រុមយុវជនគណបក្សទូទាំងស្រុក។
ទន្ទឹមនេះលោកក៏បានជំរុញផងដែរឲ្យមានការពង្រីកកសាងកម្លាំងយុវជនដែលជាបន្តវេន។ក្នុងនោះត្រូវផ្ដល់អាទិភាពដល់កម្លាំងយុវជនជាស្ត្រី។លោកបានក្រើនរំលឹកឲ្យបន្តរួបរួមសាមគ្គីគ្នាថែរក្សាស្ថិរភាពនយោបាយសន្តិភាពនិងបន្តរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អហើយត្រូវបង្កើនបន្តការប្រុងប្រយ័ត្ននិងប្រឆាំងដាច់ខាតរាល់ការឧបាយកលណាដែលប៉ុនប៉ងបំផ្លាញរាល់សមិទ្ធផលដែលប្រជាជននិងរាជរដ្ឋាភិបាលបានខិតខំកសាងយ៉ាងលំបាកកន្លងមកនេះ។
លោកជាចាន់តូក៏បានបញ្ជាក់ដែរថាទោះយើងមានកម្លាំងបន្តវេននិងមន្ត្រីល្អៗយ៉ាងណាដ៏ដោយតែបើខ្វះការសាមគ្គីនិងការឯកភាពគ្នានោះយើងគឺមិនអាចសម្រេចបានដោយជោគជ័យនូវការងារនិងទិសដៅសំខាន់ៗនិងភាពរឹងមាំរបស់គណបក្សបានឡើយ។ដូចនេះដើម្បីសម្រេចឲ្យបាននូវផែនការនិងទិសដៅចំបងៗរបស់បក្សដែលកំពុងដឹកនាំរារដ្ឋាភិបាលឲ្យបានជោគជយ័យនោះកក្តាសំខាន់ដែលត្រូវបន្តយកចិត្តទុកដាក់មុនគេនោះគឺការសាមគ្គីភាព គុណធ៌ម និង វិន័យ។
ទាក់ទិននឹងកូវីដ១៩លោកជាចាន់តូបានស្នើឲ្យមន្ត្រីបក្សតាមមូលដ្ឋានទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ក្នុងទប់ស្កាត់ការពារការរីករាលដាលនៃជំងឺកូវីដ១៩ពិសេសនៅពេលបុណ្យចូលឆ្នាំចិនខាងមុខនេះឲ្យបានដោយត្រូវអនុវត្តឲ្យបានដាច់ខាតតាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុន សែននិងការណែនាំក្រសួងសុខាភិបាល៕សរន