ទៅរក​សង្សារ​មិន​ជួប បែរជា​ចាប់​ប្អូនស្រី​សង្សារ​ជា​អនីតិជន​រំលោភ​សម្រេច​២​ដង​

1761
ចែករម្លែក
  • 472
    Shares

​ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ជា​តំណាង​ប្រធាន​ក្រុមហ៊ុន កា​មីន​តែ​ល ចាប់រំលោភ​ក្មេងស្រី​(​អ​និតិ​ជន​) ខណៈ​ទៅរក​សង្សារ​មិន​ជួប​ក៏​ចាប់​ប្អូនស្រី​របស់​សង្សារ​រំលោភ​បានសម្រេច​២​ដង កាលពី​យប់​ថ្ងៃទី​២៦ ខែ មេសា ឆ្នាំ ២០១៨ នៅក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

​ជន​ល្មោភកាម​ឈ្មោះ ឡេង ផៃ​លីន​សាន អាយុ​៣៥​ឆ្នាំ ជា​តំណាង​ប្រធាន​ក្រុមហ៊ុន កាំ​មីន​តែ​ល មាន​ទីលំនៅ​ផ្ទះ​លេខ​២៥ ផ្លូវ​លេខ​២៨ ភូមិ​វត្ត​សន្សំ​ក់​សល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ក្មេងស្រី​រងគ្រោះ អាយុ​១៤​ឆ្នាំ នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ជា​សិស្សសាលា​) ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

​តាម​សាច់ញាតិ​ក្មេងរងគ្រោះ​បាន​ប្រាប់ថា កាលពី​ចុងឆ្នាំ​២០១៧ មិន​ចាំ​ថ្ងៃខែ ជនសង្ស័យ​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​បងស្រី​ក្មេងរងគ្រោះ បាន​ទៅរក​បង​នាង​នៅ​បន្ទប់​ជួល ពេលនោះ​បងស្រី​នាង​មិន​នៅផ្ទះ​ទេ ដោយ​នាង​នៅតែ​ម្នាក់ឯង​ក្នុង​បន្ទប់​ជួល ក៏ត្រូវ​ជនសង្ស័យ​បាន​ឈ្លៀត​ឱកាស​ចាប់​នាង​រំលោភ​បានសម្រេច​ម្តង ប៉ុន្តែ​ដោយសារ​ជនសង្ស័យ​បាន​ល្បួង​ប្រាប់​នាង​ថា ចង់បាន​អ្វី​ចាំ​គេ​ទិញ​ឲ្យ​នាង ក៏​លាក់​រឿង​រហូត​នៅ​ថ្ងៃ​២៤​ខែមេសា​ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៧​និង​៣០​នាទី បានឃើញ​ជនសង្ស័យ​ម​ករក​បងស្រី​នាង​ទៀត តែ​មិន​ជួប ហើយ​ជនសង្ស័យ​បាន​បង្ខំ​ចាប់​នាង​រំលោភ​បានសម្រេច​ម្តងទៀត ដោយ​សន្យាថា ចាំ​ឲ្យ​លុយ​ទិញ​ទូរស័ព្ទ​ទំនើប​មួយគ្រឿង លុះដល់​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៨ នាង​បាន​ប្រាប់​ដំណើររឿង​ខាងលើ​ទៅ​បងស្រី​នាង ហើយ​បង​នាង​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី និង​បានរៀបចំ​គំរោង​ទូរស័ព្ទ​ណាត់​ជនសង្ស័យ ឲ្យ​មកជួប​ក៏​ឃាត់ខ្លួន​ឲ្យ​សមត្ថកិច្ច​តែម្តង​។​

តាម​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ប្រាប់​សមត្ថកិច្ច​ថា តាមពិត​រូបគេ​និង​បងស្រី​ជនរងគ្រោះ​មាន​ទំនាក់ទំនង​ស្គាល់គ្នា​តាំង​ឆ្នាំ​២០១៦​មក​ម្លេះ ជា​លក្ខណៈ​គូសង្សារ​។ ជនសង្ស័យ​បាន​សារភាព​ទៀតថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​ជនរងគ្រោះ​បាន​២​ដង ដូច​ការចោទប្រកាន់​ពិតប្រាកដ​មែន ខណៈ​ទៅរក​បងស្រី​ជនរងគ្រោះ​មិន​ជួប ហើយ​ដោយសារ​ខ្លួន​ស្រវឹងស្រា ទើប​ឃើញ​ជនរងគ្រោះ​នៅ​ម្នាក់ឯង ក៏​ចាប់រំលោភ​តែម្តងទៅ​។​

​ដោយមាន​ចម្លើយសារភាព​ពី​ជនសង្ស័យ​គ្រប់គ្រាន់ សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម