Home ព័ត៌មានជាតិ សន្តិសុខ ​ប៉េអឹម បញ្ជូ...

​ប៉េអឹម បញ្ជូន​ចោរ​កាច់​សោក​ម៉ូតូ​ពីរ​នាក់ ទៅ​តុលាការ​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ចោរ​កាច់​សោក​ម៉ូតូ​ពីរ​នាក់ ទៅ​តុលាការ កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោយពី​ជនសង្ស័យ ពីរ​នាក់​នេះ បាន​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៤ កុម្ភៈ កន្លងទៅ នៅ​ចំណុច​ផ្សារ​រាត្រី កាស៊ីណូ​ផ្កាយ ៥ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។​

​លោក​វរសេនីយ៍ នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថាៈ ជនសង្ស័យ​ចំនួន ២ នាក់​នោះ ១.​ឈ្មោះ ទិ​ត្យ ថា​រៈ ហៅ យ៉ាន់ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ​មិន​ពិតប្រាកដ (​ដេក​តាម​ទីធ្លា​កាស៊ីណូ ក្នុង​ក្រុង​ប៉ោយប៉ែត​)​។ ២.​ឈ្មោះ អឿន ធី ភេទ​ប្រុស អាយុ ៥២ ឆ្នាំ រស់នៅ​មិន​ពិតប្រាកដ (​ដេក​តាម​សំ​យ៉ាប​ផ្សារកណ្ដាល ស្ថិត​ក្នុងភូមិ​-​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​។ នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា អ៊ែរ​ប្លែ​ត ពណ៌​ក្រហម​ខ្មៅ ដែល​ជនសង្ស័យ បាន​លួច​កាច់​សោក​យក​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular