ដោយ: ប.ជ័យ / បន្ទាយមានជ័យ: កម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿង និងបញ្ជូនចោរកាច់សោកម៉ូតូពីរនាក់ ទៅតុលាការ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីជនសង្ស័យ ពីរនាក់នេះ បានត្រូវ កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតឃាត់ខ្លួន កាលពីថ្ងៃទី៤ កុម្ភៈ កន្លងទៅ នៅចំណុចផ្សាររាត្រី កាស៊ីណូផ្កាយ ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។
