ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា ត្រូវការ​ធនធានមនុស្ស​ជាច្រើន​ផ្នែក ជំនាញ​បច្ចេកទេស និង​បច្ចេកវិទ្យា ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​លើ​គ្រប់ផ្នែក​ទាំងអស់ ក្នុងសង្គម​នាពេល​បច្ចុប្បន្ន​នេះ តែ​អ្វី​ដែលជា​បញ្ហា​ប្រឈម គឺ​យុវជន​ចូលចិត្ត​សិក្សា​ជំនាញ​ដែល​ធ្វើការ​ក្នុង​ការិយាល័យ ឬ​ជំនាញ​សេវាកម្ម​ច្រើនជាង​ជំនាញ​បច្ចេកទេស​។ ហេតុនេះ ដើម្បី​ត្រៀមខ្លួន ឱ្យ​បានល្អ​ក្នុងការ​ចូលរួម​ជា​ចំណែក​យ៉ាងសំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក្នុងសម័យ​បច្ចេកវិទ្យា​ឌីជីថល​នេះ សិស្ស និស្សិត​គួរ​ងាក​ចំណាប់អារម្មណ៍​មក​សិក្សា​ផ្នែក​បច្ចេកទេស វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ឱ្យបាន​ច្រើន​។

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ហៅ​របាយការណ៍​ចោទប្រកាន់ ដោយ​លំអៀង និង​គ្មាន​មូលដ្ឋាន​របស់​ក្រុម​និង​អង្គការ​ស្ថាប័ន​មួយចំនួន ដែលមាន​និន្នាការ​នយោបាយ​ប្រឆាំងនឹង​រដ្ឋាភិបាល មិនបាន​ឆ្លុះបញ្ចាំង​ការពិត​ជាក់ស្តែង​នៅ​កម្ពុជា​នោះទេ​។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular