ដោយៈ សៅ វ៉ាន់ឌី / ព្រះវិហារៈ រថយន្តបានបើកបុកអ្នកជិះម៉ូតូ បណ្ដាលឱ្យសិស្ស ២នាក់ បានស្លាប់ នៅលើផ្លូវជាតិលេខ៦៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៨១ និង៨២ ក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីសមត្ថកិច្ច បានឱ្យដឹងថាៈ មានករណីគ្រោះថ្នាក់ចររាចរណ៍ ដោយមានរថយន្តម៉ាកតូយ៉ូតា ហៃយ៉ាស់ (Toyota Hiace) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ រតនគិរី 2C.3616 បានបុកជាមួយម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខ សៀមរាប 1G.6274 បណ្តាលឱ្យសិស្ស ពីរនាក់ បានស្លាប់។ ជនរងគ្រោះ ទាំង ២ នាក់ រស់នៅអូរច្រាប ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។
មន្ត្រីដដែល បានបន្តថាៈ ជនរងគ្រោះ ឈ្មោះ សៀន សុភ័ក្រ ភេទស្រី អាយុ១៤ឆ្នាំ បានស្លាប់នៅនឹងកន្លែង។ ជនរងគ្រោះម្នាក់ទៀត ឈ្មោះ ចន ម៉ាណា ភេទប្រុស អាយុ ៩ ឆ្នាំ មុខរបរសិស្ស បានស្លាប់ នៅពាក់កណ្ដាលផ្លូវ ពេលដឹកទៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។
កម្លាំងនបាលចរាចរណ៍ស្រុកគូលែន បានយករថយន្ត និងម៉ូតូ ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តតាមនីតិវិធី៕/V