Home ព័ត៌មានជាតិ នយោបាយ តំណាងរាស្ត្រ​...

តំណាងរាស្ត្រ​ខេត្ត​ត្បូងឃ្មុំ លោក ចាយ បូ​រិ​ន និង​លោក កែវ ពិសិដ្ឋ អញ្ជើញ​សួរសុខទុក្ខ​លោក​ចាន់ វ៉ែន អតីត​អគ្គលេខាធិការរង​រដ្ឋ​សភា និង​ជា​ឥស្សរជន​ជាន់ខ្ពស់​

ដោយ​: សុផល / ភ្នំពេញ​: លោក ចាយ បូ​រិ​ន និង​លោក កែវ ពិសិដ្ឋ សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​ជា​ប្រធាន អនុប្រធាន​ផ្នែក​ឃោសនាអប់រំ បាន​ឆ្លៀតពេល​ឈប់សម្រាក​នា​ចុង​សប្តាហ៍ នា​រសៀល​ថ្ងៃ​សៅរ៍ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​សហការី ក្រុមការងារ​អញ្ជើញ​សួរសុខទុក្ខ លោក ចាន់ វ៉ែន ដល់​គេហដ្ឋាន ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក ចាន់ វ៉ែន ជា​អតីត​អគ្គលេខាធិការរង​រដ្ឋ​សភា​និង​ជា​ឥស្សរជន​ជាន់ខ្ពស់​មួយរូប ដែល​បាន​ចូលរួម​ស្ថាបនិក​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ធ្វើ​ការរំដោះ​ប្រទេសជាតិ​ចេញពី​របប​ប៉ុលពត​ប្រល័យពូជសាសន៍ នា​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩​។

​លោក ចាយ បូ​រិ​ន និង​លោក កែវ ពិសិដ្ឋ បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សាកសួ​សុខទុក្ខ​ពី​សំណាក់ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា មាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ជូន​លោក​ចាន់ វ៉ែន និង​ក្រុមគ្រួសារ​។


​លោក​ទាំងពីរ​បានលើកឡើង​ថា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​យកចិត្តទុកដាក់​និង​បារម្ភ​ពី​សុខទុក្ខ​សហការី​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​បម្រើការ​ពារ​ប្រជាជន​។ វប្បធម៌​ប្រពៃណី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បោះបង់​សមាជិក​ណាមួយ​នោះទេ​។

​លោក​ប្រធាន និង​អនុប្រធាន ផ្នែក​ឃោសនាអប់រំ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល បាន​លើកឡើងថា ក្នុងនាម​យុវជន​ជំនាន់​ក្រោយ ពិសេស​ក្នុងនាម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សូម​សម្តែង​នូវ​ការគោរព កោតសរសើរ​ចំពោះ​ពលី​កម្ម​ដ៏​ធំធេង​របស់ លោក​ចាន់ វ៉ែន ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​នាពេល​កន្លងមក​។ ពលី​កម្ម​របស់​ឯកឧត្តម នៅក្នុង​ការរំដោះ​ប្រទេស​ជាតិ​និង​ការចូលរួម​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ក្រោយ​ឆ្នាំ​១៩៧៩ មក​នោះ គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​បន្ត​អនុវត្ត និង​យក​គំរូ​តាម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular