Home ព័ត៌មានជាតិ សង្គម សួរសុខទុក្ខ ប...

សួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយចេក

ដោយ​៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ ថ្នាក់ដឹកនាំ​និង​មន្ត្រី​ក្រុមការងារ​ថ្នាក់​ខេត្តបន្ទាយមានជ័យ ចុះជួយ​ស្រុក​ស្វាយចេក​បាន​ចុះសួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​ស្វាយចេក។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្វាយចេក ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយចេក ស្ថិតនៅ​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក​។​

​លោកស្នងការ​ក៏បាន​យក​ជា​ស្បៀងអាហារ​ប្រគល់ជូន​ក្រុមការងារ​មាន អង្ករ​ចំនួន​៥០​កា​រ៉ុង​ស្មើ​២.៥០០​គីឡូក្រាម ទឹកបរិសុទ្ធ​២៥០​យួរ មី​២០​កេស ដែលជា​អំណោយ​របស់ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular