Home ព័ត៌មានជាតិ សង្គម ប្រគល់​កុំ​ព្...

ប្រគល់​កុំ​ព្យួ​ទ័​រ​ដល់​សាលារៀន សាលាឃុំ និង​ថវិកា​ដល់​ក្រុម​ប្រជា​ការពារ​យាម​អាងទឹក​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ប្រគល់​កុំ​ព្យួ​ទ័​រ​ដល់​សាលារៀន​, សាលាឃុំ​ប្រគល់​ថវិកា​ដល់​ក្រុម​ប្រជា​ការពារ​យាម​អាងទឹក​។​

​បន្ទាប់ពី​ចុះ​ពិនិត្យ​មើលផ្លូវ​រួច លោក គឹ​ង វណ្ណៈ អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុម​ការ​ហារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ថ្មពួក កាលពី​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២១ បាន​បន្តទៅ​ប្រគល់​កុំ​ព្យួ​ទ័​រ​និង​ព្រី​ន​ធើរ (Computer & Printer) ជូន​នាយក​សាលា​ម​ឋ​មសិ​ក្សា​ត្របែក និង​នៅ​រដ្ឋបាល ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​តម​ក លោក គឹ​ង វណ្ណៈ បាន​ជួយឧបត្ថម្ភ​ដល់​ប្រជា​ការពារ​យាម​ប្រចាំការ​អាង​តា​ម៉េង ឃុំ​គោក​កឋិន ថ្លៃ​ម្ហូបអាហារ​ប្រចាំថ្ងៃ ចំនួន ៥០០.០០០ រៀល​។​

​លោក លី នង​ឈី មេឃុំ​គោក​រមៀត​បាន​ឲ្យ​ដឹងថា លោក ក៏ដូចជា​កំ​ម្លាំ​ង​ការពារ​ទាំងអស់ សូម​គោរព​ដឹងគុណ​និង​សូម​ជូនពរ ដល់​លោក និង​សហការី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular