Home ព័ត៌មានអន្តរជាតិ បុគ្គលិក​អាកា...

បុគ្គលិក​អាកាសយានដ្ឋាន​ក្រុង​ហូ​ជី​មី​ញ​ម្នាក់ ស្ថិត​ចំណោម​មនុស្ស​ឆ្លងកូវី​ដ​ចំនួន៨​នាក់​ចុងក្រោយ​

​ប្រែ​សម្រួល​៖​វាសនា​/​ហូ​ជី​មី​ញ​៖​ក្រសួង​សុខាភិបាល​វៀត​ណា​ម​កាលពី​ថ្ងៃ​សៅរ៍​បានបញ្ជាក់​អះអាង​អំពី​ការ​ឆ្លងកូវី​ដ​១៩​ក្នុង​សហគមន៍​ចំនួន​៤​ករណីនិងព្រឹកថ្ងៃអាទិត្យនេះ៤ករណីទៀត រួម​មាន​បុគ្គលិក​ម្នាក់​នៅ​អាកាសយានដ្ឋាន តាន់ សឺ​ន​ញឹត​​របស់​ក្រុង​ហូ​ជី​មី​ញ ។​

​អ្នកជំងឺ​ទី​១៩៧៩​នៅ​ក្រុង​ហូ​ជី​មី​ញ ជា​បុរស​វ័យ​២៧​ឆ្នាំ និង​ធ្វើការ​នៅ​អាកាសយានដ្ឋាន តាន់ សឺ​ន ញឹត​។​

​ខេត្ត​បិ​ញ​ហ្វឿ​ង ក៏​ត្រូវបាន​រកឃើញ​ការឆ្លង​ក្នុង​សហគមន៍​មួយ​ករណី ។​បុរស​វ័យ​២១​ឆ្នាំនេះ បាន​មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​បុគ្គលិក​អាកាសយាន​ដែល​កើតកូ​វីដ​១៩​។​អ្នកជំងឺ​ទី​១៩៨១ ជា​បុរស​អាយុ​២២​ឆ្នាំ​នៅ​ខេត្ត ក្វា​ង និ​ញ ។​បុរស​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ជំងឺ​នៅ ខេត្ត​ហាយ ហ្វឿង ដែល​ជា​ចំណុច​ផ្ទុះ​កូវី​ដ​១៩​ធំ​បំផុត​នៅ​វៀតណាម​។​

​គ្រាន់តែ​១០ថ្ងៃ​ចាប់តាំងពី​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​លេខ​មុខ​នៅ​វៀតណាម ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៤០២នាក់ នៅ​១២​ទីតាំង​ផ្សេងគ្នា​។​សរុប​វៀតណាម​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន ១.៩៨៥​នាក់ និង​៣៥​នាក់​ស្លាប់​៕

​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន តាន់ សឺ​ន ញឹត ក្នុង​ក្រុង​ហូ​ជី​មី​ញ កាលពី​ថ្ងៃ​០៥​មករា​ឆ្នាំ​២០២១

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular