បារាំង​ស្បែក​ខ្មៅ​តស៊ូ​ជាមួយ រឿ​ម វណ្ណៈ នៅ​អាស៊ីអាគ្នេយ៍​យប់​ថ្ងៃ​សៅរ៍​

1960
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: អ្នក​ប្រដាល់​ជនជាតិ​បារាំង​ស្បែក​ខ្មៅ ដែល​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ រឿ​ម វណ្ណៈ ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​របស់​អាស៊ីអាគ្នេយ៍ នា​យប់​ថ្ងៃទី​២៨​មេសា​។​

​ណា​សេ (Nasser) ទើបតែ​ធ្វើដំណើរ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើកដំបូង​នេះ​ទេ​។ តាមរយៈ​កំណត់ត្រា​ប្រកួត​នោះ គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ឯ​មាឌ​របស់គេ​ក៏​មិនធំ​ណាស់ណា​ដែរ​។ មិនមាន​នរណា​ដឹងថា គេ​មាន​សមត្ថភាព​ប៉ុណ្ណា​នោះទេ តែ​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ​អ្នក​ប្រដាល់​ថៃ​មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ​ថា អ្នក​ប្រដាល់​បារាំង​រូបនេះ មាន​កណ្ដាបដៃ​ធ្ងន់​ណាស់​។​

​ណា​សេ មាន​ប្រវត្តិ​ប្រកួត​ចំនួន​ទើបតែ​២៧​ដង​ប៉ុណ្ណោះ ដែល​ក្នុងនោះ​ឈ្នះ​បាន​១៦​ដង និង​ចាញ់​១១​ដង​។ នេះ​បង្ហាញថា គេ​ទំនងជា​មិន​ខ្លាំង​ឡើយ​។​

​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា រឿ​ម វណ្ណៈ វិញ​ទោះបី​គេ​មិនសូវ​មានឈ្មោះ​បោះ​សំឡេង​ក៏ពិតមែន តែ​គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ហើយ​ចូលចិត្ត​ប្រើ​កែង​វាយប្រហារ​គូប្រកួត​ណាស់​។ បើ​គេ​មានប្រៀប​លើ​គូប្រកួត​នោះ គេ​វាយលុក​ដោយ​គ្មាន​ប្រណី​ឡើយ តែបើ​គេ​សង​វិញ​ចំ​ធ្ងន់​បន្តិច​នោះគេ​សន្លប់​តែម្ដង​។​

​វណ្ណៈ វ៉ៃ​បានត្រឹមតែ​៣​ទឹក​ប៉ុណ្ណោះ បន្ទាប់ពីនោះ កម្លាំង​របស់គេ​ធ្លាក់ចុះ​តែម្ដង​។ វណ្ណៈ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​ដង ឈ្នះ​៥៨​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ ១​ដង​។ ការប្រកួត​នេះ វណ្ណៈ ទំនងជា​មានឱកាស​ឈ្នះ​ច្រើនជាង​។​

​ថុល មករា ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ភេ​ច ណាំ​អេក (Phich Nam Ek) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។​

​នេះ​ជាការ​ប្រកួត​មួយ​ដែល​គេ​ជឿថា ឱកាស​សម្រាប់​មករា​យ​ក​ឈ្នះ ភេ​ច ណាំ​អេក ពិតជា​លំបាក​ខ្លាំង​មែនទែន​ហើយ​។ មករា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៦​ដង ឈ្នះ​៥៧​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ ចំពោះ ភេ​ច ណាំ​អេក វិញ​មួយរយៈ​នេះ ការប្រកួត​របស់គេ​នៅ​ស្រុក​ខ្មែរ​បានទទួល​ជ័យជំនះ​រហូត​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩២​ដង ឈ្នះ​៧៥​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​២​ដង​។ ថុល មករា អាច​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បាន​ឬទេ​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ លិញ ភារ​ម្យ ក្លិប​ភារ​ម្យ​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ​អ្នក​ប្រដាល់ កូយ ឡាយ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម