​ដោយ​:​ស​រិ​ទ្ធ​/​កណ្តាល​: នារី​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង ពេល​បើក​ម៉ូតូ​ត្រូវ​រថយន្ត ក្រឡុក ស៊ីម៉ងត៍ បើក​កៀរ​ពីក្រោយ ធ្វើឱ្យ​ដួល​រួចហើយ​កិន​ពីលើ​ថែមទៀត​។ ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ត្រង់ចំណុច បុរី​ពិភពថ្មី​កំបូល​៣ ភូមិ​ត្រពាំង ត្រំ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ឈ្មោះ ភ័ស ម៉ា​រី អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ជិត​កន្លែងកើតហេតុ មាន​ស្រុកកំណើត នៅ​ខេត្តព្រៃវែង ។

​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នារី​ខាងលើ​បើក​ម៉ូតូ​ម៉ាក​ហុងដា ស្គូ​ពី ពណ៌ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HM-8745 ក្នុង​គោលបំណង ជិះ​ទៅ​ផ្សារ​កំបូល​៣ ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេលមកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ដែល​ពាក់​ផ្លាក លេខ​ភ្នំពេញ 5A-2581 បើក​មកពី​ក្រោយ បម្រុង​បត់​ទៅ​កើត ក៏​ជ្រុល​ចង្កូត​កៀរ​ម៉ូតូ​ឲ្យ​ដួល រួច​កិន​ពីលើ​នារី​រងគ្រោះ តែ​មិន​ស្លាប់ រួច​ក៏​បើក​ថយក្រោយ​មក​កិន​ថែមទៀត​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។ ក្រោយ​កើតហេតុ អ្នកបើករថយន្ត​ព្យាយាម​បើក​រត់​បាន​បន្តិច​ក៏​ទុក​រថយន្ត​ចោល​រត់​គេចខ្លួនបាត់​។​

​បន្ទាប់ ពី​កើតហេតុ​សមត្ថកិច្ច មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ចុះមក​ដល់​យក​ម៉ូតូ និង​រថយន្ដ​ទៅ រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល និង ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​