តុលាការ​ឃុំខ្លួន​ស្ត្រី​ថៅកែ​ហាង​ម៉ាស្សា​បង្កប់​បម្រើសេវា​ផ្លូវភេទ​ពីរ​នាក់​

1202
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ស្ត្រី​ជនជាតិ​វៀតណាម​២​នាក់​ជា​ថៅកែ​ហាង​ម៉ាស្សា​បង្កប់​បម្រើសេវា​ផ្លូវភេទ​ត្រូវ​ចៅក្រម​ស៊ើប​សូរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​នេះ​ក្រោម​ការចោទប្រកាន់​ពីបទ​សញ្ចរ​កម្ម ។​

​ស្ត្រី​២​នាក់​នេះ​ឈ្មោះ ង្វ្រៀ​ង ធី​អ៊ុក អាយុ​៥៨​ឆ្នាំ និង​ឈ្មោះ ង្វៀង ធី​មាំ​ង អាយុ​២៨​ឆ្នាំ​ត្រូវ​នគ​បាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ពាក់ព័ន្ធ ករណី​បើកហាង​ម៉ាស្សា​ផ្តល់​សេវា រួមភេទ​ដោយ​ខុសច្បាប់​។​

​គួររំលឹកថា ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ​ត្រូវបាន កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ចំណុច​ហាង​ម៉ាស្សា​មួយកន្លែង នៅផ្ទះ​លេខ​៧២ E0 ផ្លូវ​លេខ​១២៦ ភូមិ​២ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​។​នៅពេល​ចុះបង្ក្រាប​សមត្ថកិច្ច​បាន ជួយសង្គ្រោះ​ជនរងគ្រោះ ជា​ក្មេងស្រីៗ ជនជាតិ​វៀតណាម ចំនួន ០២​នាក់ និង​ដក​បាន​ស្រោមអនាម័យ​ជាច្រើន មាន​ទាំង​ប្រើ​រួច និង​មិនទាន់​ប្រើ​មួយចំនួនធំ​៕S/

​តុលាការ​ឃុំខ្លួន​ស្ត្រី​ថៅកែ​ហាង​ម៉ាស្សា​បង្កប់​បម្រើសេវា​ផ្លូវភេទ​ពីរ​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម