ផ្តន្ទាទោស​បុរស​ម្នា​ក់រឿង​ដក​កាំភ្លើង​បាញ់​មេឃ​ចំនួន​៤​គ្រាប់ ដាក់ពន្ធនាគារ​១​ឆ្នាំ តែ​អនុវត្ត​៦​ខែ​១៥​ថ្ងៃ​

1057
ចែករម្លែក

ដោយ​: ស្រី​លក្ខណ៍ / ភ្នំពេញ​: សំណុំរឿង​បុរស​ម្នាក់ ដក​កាំភ្លើង​បាញ់​មេឃ​ចំនួន​៤​គ្រាប់​ត្រូវបាន​ចៅក្រម សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម កាលពី​ថ្ងៃទី​២៧ ខែមេសា ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​១​ឆ្នាំ តែ​អនុវត្ត​៦​ខែ​១៥​ថ្ងៃ ពីបទ កាន់កាប់ ឬ​ដឹកជញ្ជូន អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ប្រ​ព្រឹ​ត្ដ​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​សណ្ឋាគារ​ហូ​លី​ដេ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ យោងតាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជនជាប់ចោទ​ឈ្មោះ ឡេង ធារ៉ា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ នគរបាល​។​

​គួររំលឹកថា កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ ជនជាប់ចោទ​បាន​បើករថយន្ត​ម៉ាក ឡិច​ស៊ី​ស LS450 ពណ៌​ខ្មៅ មកដល់​ចំណុច​ផ្លូវ​លេខ​៧៥ កែង​ផ្លូវ​លេខ​៨៤ ទល់មុខ​សណ្ឋាគារ ហូ​លី​ដេ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក៏បាន​ដក​កាំភ្លើង​បាញ់​ទម្លាយ​កញ្ចក់​មុខ​រថយន្ត​ចំនួន ៤​គ្រាប់ បង្ក​ការភ្ញាក់ផ្អើល និង​ត្រូវ​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បាន​ភ្លាមៗ រួច​ក៏បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម