ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អង្គការ BirdLife បានលើកឡើង​នៅក្នុង​បណ្តាញ​សង្គម ដោយ​សំដែង​នូវ​បញ្ហា​កង្វះ​ទឹក​សម្រាប់​ចិញ្ចឹមជីវិត​របស់​ពពួកសត្វ​ព្រៃ ។

​អង្គការ​នេះ​បាន​អះអាងថា រដូវប្រាំង​ចូល​មកដល់​បណ្តា​ត្រពាំង​ដែល​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ផ្តល់​ទឹក​ដល់​សត្វព្រៃ​ដោយសា​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ត្រពាំង មួយចំនួន​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​ត្រូវបាន​រាក់ រីង​ទឹក​និង​មួយចំនួន​ត្រូវបាន​ប្តូរ ទៅជា​ចំការ​។ ត្រពាំង​ដែលមាន​សល់​ទឹក​ក៏​ជា​កន្លែង​ដ៏​គ្រោះថ្នាក់​សំរាប់​សត្វព្រៃ​ផងដែរ ព្រោះ​វា​ជា​គោលដៅ​ក្នុង​ប​បាញ់ ការដាក់​អន្ទាក់ និង​ការបំពុល​។​

​ជាក់ស្តែង​ក្រុមការងារ​យើង​រកឃើញ​ករណី​បំពុល​មួយនា​ត្រពាំង​អៀវ​នៃ​ដែនជម្រកសត្វព្រៃ​លំផាត់​ក្នុង​ខែមករា​កន្លងទៅ​។ ជនល្មើស​បាយ​លាយ​ថ្នាំពុល​កសិកម្ម​ជាមួយនឹង​ត្រី​ហើយ ដាក់​ក្នុង​ត្រពាំង (​ក្រុមការងារ​បាន​ប្រមូល​នុយ​ដុត​បំផ្លាញចោល​) នៅ​ជុំវិញ​នុយ​បំពុល យើង​បាន​រក​ឃើ​ង​រោមសត្វ​ស្លាប​ជាច្រើន​ដែល​ជនល្មើស​បន្សល់ទុក​ជន​ល្មើស​ប្រហែល យក​សត្វ​ដែល​បំពុល​បាន​ទៅ​លក់​សំរាប់​អ្នក​ចូលចិត្ត​បរិភោគ​សាច់សត្វ​ព្រៃ​។
​ឆ្លើយតប​និង​កត្តា​គំរាមកំហែង​នេះ​ក្រុមការងារ​យើង​នឹង​បង្កើន​ការតាមដាន​តាម​ត្រពាំង​ដើម្បី​កាត់បន្ថយ​ហ​និ​ភ័យ ទន្ទឹម​ហ្នឹង​នេះ​យើង​សំណូមពរ​ដល់​ឧ​ទ្យា​នុ​រក្ស​អោយ​បង្កើន​ការ​ល្បាត អនុវត្ត​ច្បាប់​នៅតាម​ទីតាំង​ត្រពាំង​សំខាន់ៗ​ដែល​នៅសល់​មានទឹក​ដើម្បី​បង្ក្រាប់​ជនល្មើស​និង​ស្វែងរក​ជនល្មើស​។

​អង្គការ​នេះ​ក៏បាន​សូម​សំណូមពរ​ដល់​អជ្ញាធរ​មូលដ្ឋាន​សូមមេត្តា​សូម​អប់រំ​ផ្សព្វផ្សាយ​ប្រជា​សហគមន៍​អោយ​បញ្ឈប់​ការបំពុល​និង​ប​បាញ់ ហើយ ក៏​សូម​សំណូមពរ​ផងដែរ​ដល់ ក្រុមហ៊ុន​ដី​សម្បទាន​សេ​ដ្ខ​កិច្ច​សូម​អប់រំ​ផ្សព្វផ្សាយ​ដល់​កម្មករ​របស់ខ្លួន​កុំអោយ​ចូលរួម​សកម្មភាព​បំពុល​និង​កា​រប​បាញ់​។ ជា​ចុងក្រោយ​សូម​ជូនដំណឹង​ដល់​អ្នក​ចូលចិត្ត​បរិភោគ សាច់សត្វ​ព្រៃ​ថា ការបរិភោគ​របស់​អ្នក​ប្រៀប​បីដូច​ការដាក់បញ្ចូល​សារធាតុពុល ទៅក្នុង​ខ្លួន​ផងដែរ ៕​/PC