លោកស្រី កែវ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង និង​លោកស្រី តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​សម្ព័ន្ធ យុវជន​ស្រឡាញ់ សន្តិភាព ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​នាំយក​អំណោយ ជា​គ្រឿង ឧបភោគបរិភោគ និង​ប្រគល់​ផ្ទះ ៣ ខ្នង អណ្ដូងទឹក ២ ជូន​ដល់​បងប្អូន​ខ្មែរឥស្លាម ចំនួន ៣ គ្រួសារ នៅក្នុង​ភូមិ​តា​ជេស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច តាមរយៈ​សមាគម​ខ្ញុំ និង​អ្នក គឺជា​បងប្អូន (IYS)​។