ដោយៈគ្រញូង/បាត់ដំបងៈ ក្រុមក្មេងទំនើងចំនួន៤នាក់ ដែលបំពាក់បំពង់ស៊ឺម៉ាំងម៉ូតូ ឮសូរខ្លាំងៗបង្កការរំខានដល់់អ្នកជិតខាងក្នុងមូលដ្ឋាន កាលពីរសៀលម្សិលមិញនេះ ត្រូវកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ជ្រៃ នៃអធិការ ដ្ឋាននគរបាលស្រុកមោងឫស្សីឃាត់ខ្លួនយកមកអប់រំ។
ក្មេងប្រុសទំនើងទាំង៤នាក់ខាងលើ ១.ឈ្មោះ នឿន សោភណ័ អាយុ១៥ឆ្នាំ (ម្ចាស់ម៉ូតូ) ២.ឈ្មោះ ជុន សោភ័ណ អាយុ១៥ឆ្នាំ ៣.ឈ្មោះ អូន សំអាត អាយុ១៤ឆ្នាំ និង៤.ឈ្មោះ ហួម ហង់ អាយុ១៤ឆ្នាំ។ ពួកគេ រស់នៅឃុំជ្រៃ ស្រុកមោងឫស្សី ។
ក្រោយធ្វើការសាកសួរ នគរបាលស្រុកបានធ្វើការអប់រំណែនាំ ដោយមានកិច្ចសន្យា និងឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ហើយឲ្យត្រឡប់ទៅមូលដ្ឋានវិញ ៕