ដោយៈ បាយ័ន / សៀមរាបៈ ផ្លូវ​មួយចំនួន នៅក្នុង​ក្រុង​សៀមរាប ត្រូវបាន​បិទ​ចរាចរ បណ្តោះអាសន្ន ដើម្បី​សម្រួល​ដល់ ដំណើរការ​សាងសង់ បណ្តាញ​លូទឹកកខ្វក់ ទឹកស្អាត អគ្គិសនី និង​ខ្សែ​កា​ប្លិ៍ ។ នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹង ពី​រដ្ឋបាល​ខេត្តសៀមរាប នា​ថ្ងៃទី​៨ ខែកុម្ភ​: ឆ្នាំ​២០២១ នេះ​។​

​រដ្ឋបាល​ខេត្តសៀមរាប បានបញ្ជាក់​ថាៈ គិត​មក​ត្រឹម​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ក្រុម​ស្ថាបនា​ផ្លូវថ្នល់ ទាំង ៣៨ ខ្សែ ក្នុង​ក្រុង​សៀមរាប បាន​នឹង​កំពុង​សាងសង់ យ៉ាង​សស្រាក់សស្រាំ ដើម្បី​ឲ្យ​រួចរាល់ តាម​ផែនការ​គម្រោង​ទុក នា​ដំណាច់ឆ្នាំ​២០២១ ខាងមុខនេះ ។​

​រដ្ឋបាល​ខេត្តសៀមរាប បាន​បន្តថាៈ ផ្លូវ​មួយចំនួន ក្នុង​ក្រុង​សៀមរាប ដែល​ត្រូវបាន​បិទ ការធ្វើ​ចរាចរណ៍ បណ្តោះអាសន្ន ដើម្បី​សម្រួល​ដល់​ដំណើរការ​សាងសង់​រៀបចំ​ដាក់ បណ្តាញ លូទឹក​ភ្លៀង និង លូទឹកកខ្វក់ ទឹកស្អាត បណ្តាញ​អគ្គិសនី និង ខ្សែ​កា​ប្លិ៍ ដែល​គិត ត្រឹម​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រុម​ស្ថាបនា​ផ្លូវថ្នល់ ទាំង ៣៨ ខ្សែ ក្នុង​ក្រុង​សៀមរាប បាន​នឹង​កំពុង​សាងសង់ យ៉ាង​សស្រាក់សស្រាំ ដើម្បី​ឲ្យ​រួចរាល់ តាម​ផែនការ​គម្រោង​ទុក​។​

​កំណាត់​ផ្លូវ​មួយចំនួន ដែល​បាន​បិទ​ចរាចរ​ទាំងស្រុង ឬ​បិទ​ដោយ​កំណាត់​ផ្លួ​វ រួមមាន​:
១. ផ្លូវ អ៊ុ ឃុន (​ផ្លូវ​ជាប់​ខាងត្បូង គណបក្ស​ប្រជាជន ទៅ​ផ្លូវ​ស៊ី​វុត្ថា​)​។​
២. ផ្លូវ​មន្ទីរពេទ្យ​នាគ​ទេព​ថ្មី​។​
៣. ផ្លូវ​ជន្លង់ ចេញមក​ស្ទឹង​សៀមរាប​។​
៤. ផ្លូវ​វត្ត​រាជ​បូ​ព៍ ទៅ​ស្តុ​បកោះ​កេរ្តិ៍​ទៅ​ត្បូង និង​ទៅ​វត្ត​ពោធិ៍​លង្កា​។​
៥. ផ្លូវ​កូ​ម៉ៃ ពី​ស្តុ​ប​សុខា ដល់​មុខ​វត្ត​ថ្មី ឬ​វត្ត​ទេព​ពោធិ៍​វង្ស​។​
៦. ផ្លូវ ៣០​ម៉ែត្រ​។​
៧. ផ្លូវ​ស្តុ​ប​ទន្លេសាប ទៅ​ជើង​។​
៨.​កំណាត់​ផ្លូវ​វាង​ក្រុង​ពី​ក្រោលសេះ ទៅ​ទីស្នាក់ការ​គយ (​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល )៕/V​-PC