​អាជ្ញាធរខេត្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដេក​ចង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនចាញ់​

1473
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ក្តុល​សែន​ជ័យ ឱ្យ​រស់នៅ​ត្រូវមាន​អនាម័យ​និង​ត្រូវ​ដេក​ក្នុង​មុង​ជានិច្ច ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជំ​ងឹ​គ្រុនចាញ់​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​អំពាវនាវ​បែបនេះ​នៅក្នុង​ឱកាស​ដែល​លោក​អភិបាលខេត្ត​អញ្ជើញ​ចូលរួម​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ដែល​បាន​ប្រារព្វ​ធ្វើ​នៅ​ភូមិ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​។​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មាន​ប្រ​សាសន៍​ទៀតថា​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ដែល​បាន​ប្រារព្វ​ឡើង​ក្នុង​ពេលនេះ​ក្នុង​គោលបំណង​ពញាក់​ស្មារតី​បងប្អូន​ប្រជាពលរដ្ឋ​អោយចូល​រួម​ក្នុង​វិធានការ​ការពារ​និង​រំលឹក​នូវ​សកម្មភាព​អន្តរាគមន៍​ចំបងៗ​ដើម្បី​ឈានទៅ​លប់បំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​នៅ​កម្ពុ​ជានា​ឆ្នាំ​២០២៥​។​

​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន​បញ្ជាក់ថា ថ្វីត្បិតតែ​ជំងឺ​ដ៏​កាច​សាហាវ​នេះ បានសម្លាប់​ប្រជាពលរដ្ឋ​រៀងរាល់ឆ្នាំ តែ​យើង​អាច​ការពារ​បាន ដោយ​ធ្វើយ៉ាងណា​កុំឱ្យ​មូស​ខាំ ដែលជា​ពិធី​ពិសេស​មាន​ប្រសិទ្ធភាព​នោះ គឺ​យើង​ត្រូវ​ដេក​ក្នុង​មុង​ជានិច្ច​ទោះ​នៅផ្ទះ​ឬ​នៅក្នុង​ព្រៃ​ក៏ដោយ​។ ករណី​មានការ​សង្ស័យថា​ខ្លួន​មាន​ជំងឺគ្រុនចាញ់​ត្រូវ​រួសរាន់​ទៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួលបាន​ការពិនិត្យ​ព្យាបាល​បាន​ត្រឹមត្រូវ​និង​ទាន់ពេលវេលា​។​

លោក​ប្រាក់ វ៉ុ​ន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា យោងតាម​ទិន្នន័យ​សុខាភិបាល​ឆ្នាំ​២០១៧ នៅ​ទូទាំងប្រទេស​មាន​ករណី​ជំងឺគ្រុនចាញ់​សរុប​ចំ​៤៥ ៩៩១​ករណី និង ស្លាប់​១​ករណី ។ ដោយឡែក​នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​ករណី​គ្រុនចាញ់​សរុប​២ ៤២២​ករណី ៕S/​

​អាជ្ញាធរខេត្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដេក​ចង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនចាញ់​

ទីតាំងផ្សាយពាណិជ្ជកម្ម