ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ក្រុមហ៊ុនចំនួន៣ មកពីក្រុងប៉ោយប៉ែត បានជូបសំដែងការគួរសម និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ បរិក្ខាអនាម័យ ព្រមទាំងកន្ត្រកអនុស្សាវរីយ៍ មកដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២១ បានអនុញ្ញាតឱ្យ រួមមានក្រុមហ៊ុមៈ
១/ក្រុមហ៊ុន ភេសជ្ជះថេនសៃយូឈិ ចំនួន១០០យួរ តាមរយៈលោក កៅ តុលា
២/ក្រុមហ៊ុន ហេបភីមាន់នីមានជ័យ ទឹកសុទ្ឋនេស្លេរ៤០យួរ មីចំនួន ១០កេសតូច និងស្រាបៀរចំនួន១០កេស តាមរយៈលោក ឃី ណាម
៣/សណ្ឋាគារវូដ កន្ត្រកអនុស្សាវរីយ៍ចំនួន១កន្ត្រកធំ មានម៉ាស អាល់កុល តាមរយៈលោក អាជឺ។
ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ទោស្នងការ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នូវទឹកចិត្តស្រលាញ់ ចូលរួមចំណែក និងសូមគោរពជូនពរ៕