ដោយៈមុនីរ័ត្ន/ភ្នំពេញ: ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជា ពៅ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសជាជនសង្ស័យជនជាតិនីហ្សេរីយ៉ាចំនួន០២នាក់÷ ១-ឈ្មោះ KINGSLEY OBINNA NWEAZURA អាយុ២៦ឆ្នាំ និង ២-ឈ្មោះ EMMA EKE ONYECHERE អាយុ៣៥ឆ្នាំ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់តាមមធ្យោបាយបច្ចេកវិទ្យាព័ត៌មាន ។ សូមកុំ ការទទួលមិត្តភក្តិ (Accept Friend) ដែលមិនមានប្រភពច្បាស់លាស់ ឬ កុំ ជឿតាមការលួងលោម ឬសន្យា ថានឹងអោយ ឬផ្ញើ សម្ភារ ឬកាដូពីក្រៅប្រទេសឡើយ តែតម្រូវអោយយើងជួយបង់ថ្លៃសេវាផ្សេងៗ សម្រាប់ការដឹកជញ្ជូនមក៕