​អ្នកនាំពាក្យ​បកស្រាយ​ការលើកឡើង​បែប​បរិហារ​រប​ស់បុរ​ស​ក្រៅប្រទេស​ម្នាក់​

1055
ចែករម្លែក

ដោយៈ​អង្គរតូច​/​សៀមរាបៈ​អ្នកនាំពាក្យ​អង្គភាព​អាជ្ញាធរ​ជាតិ​អប្សរា​លោក​ឡុង​កុសល​បាន​ថ្លែង​តាម​ទូរ​សព្ទ័​ថា​ការលើកឡើង​តាម​បណ្តាញ​សង្គម​(​ហ្វេ​ស​ប៊ុ​ក​)​របស់​បុរស​ក្រៅប្រទេស​ម្នាក់​ដែល​ចោទថា​ការជីក​ស្រះ​នៅ​ប្រាសាទអង្គរវត្ត​គឺ​ដើម្បី​ស្វែងរក​វ​កំណប់​(​វត្ថុ​បុរាណ​មានតម្លៃ​) ប្រគល់​ឲ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង​គឺជា​ការ​បរិហារ​។​បុរស​នេះ​កំពុង​បង្ហាញ​អំពី​ភាព​ល្ងង់​ឆ្គួ​តរបស់​ខ្លួន​ឲ្យ​មហាជន​ឃើញ​និង​ឲ្យ​បរទេស​ជឿ​លឿ​ខ្លួន​។​

​ការបកស្រាយ​នេះ​គឺ​បន្ទាប់ពី​បុរស​ខ្មែរ​ម្នាក់​ដែល​គេ​សង្ស័យថា​ជា​ជន​ជ្រកកោន​នៅក្រៅ​ប្រទេស​បង្ហោះ​ក្លិប​វីដេអូរ​តាម​ប្រព​ន្ធ័​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែលមាន​ឈ្មោះ​(​ពៅ​វីរៈ​បុត្រ​)​និយាយថា​ក្រុម​អាជ្ញាធរ​អប្សរា​ជីក​ស្រះ​នៅ​ប្រាសាទអង្គរវត្ត និង​នៅ​បារាយណ៍ទឹកថ្លា​ដើម្បី​យក​វត្ថុ​មានតម្លៃ ឲ្យ​ទៅ​វៀតណាម​គ្រប់គ្រង​។​ក្លិប​វីដេអូរ​ដដែល​នោះ​និយាយថា​អង្គរវត្ត​ពេលនេះ​ក្រុមហ៊ុន​វៀតណាម​ជា​អ្នក​ក្រប់គ្រង​។​ចឹ​ង​ទេ​ជន​ដដែល បាន​អំពាវនាវ​ឲ្យ​នាំគ្នា​ស៊ែរ​ក្លឹប​វីដេអូរ​របស់គេ​តៗ​គ្នា​ឲ្យ​បាន​ច្រើន​។​

​លោក​ឡុង កុសល បញ្ជាក់ថា គោលដៅ​ធ្វើ​កំណាយ​ស្រះ​នៅ​ប្រាសាទអង្គរវត្ត គឺ​ទី​១​ស្វែងរក​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្រះ​នេះ​គោល​រាក់ និង​ទី​២​ស្វែងរក​ប្រព​ន្ធ័​គ្រិះ​រចនា​ដើម្បី​ធ្វើការ​ជួសជុល​ឲ្យ​ត្រូវ​តាម​រចនា​ដើម​។​ម្យ៉ាងវិញទៀត​ការធ្វើ​កំណាយ​នេះ​ក៏មាន​ការជូនដំណឹង​ជាមុន​រួចមកហើយ តាម​គ្រប់​ស្ថាប​ន័​ដែល​ពាក់​ព​ន្ធ័​។ លោក​ក៏​សុំ​ផ្តាំ​ទៅ​បុគ្គល​នោះដែរ​ថា សកម្មភាព​របស់គាត់ គឺ​ពុំមែន​ជា​អ្នក​ស្រឡាញ់​ទឹកដី​ខ្មែរ និង​ស្រឡាញ់​បេតិកភណ្ឌ​របស់​ខ្មែរ​នោះឡើយ​។​

​សូមបញ្ជាក់ថា ក្រុម​អ្នកជំនាញ​បុរាណវិទ្យា​អាជ្ញាធរ​អប្សរា បានចាប់ផ្តើម​កំណាយ​នៅ​ស្រះ​ខាងជើង​ប្រាសាទអង្គរវត្ត ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៨​តែ​អ្នកជំនាញ​មិនទាន់​រក​លទ្ធផល​ពីរ​ច​នា​សម្ព័ន្ធ​ស្រះ​នៅឡើយ​។​អ្នកស្រី​នេ​ត​ស៊ីម​មន​បុគ្គលិក​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​និង​បុរាណវិទ្យា​បង្ការ​បានឱ្យដឹងថា​ភ្លាមៗ​នេះ​ក្រុមការងារ​មិនទាន់បាន​ប្រទះឃើញ​រចនាសម្ព័ន្ធ​ស្រះ​នៅឡើយ​។ តាម​គម្រោង​ក្រុមការងារ​របស់​អ្នកស្រី នឹង​បើក​រណ្ដៅ​នៅ​ស្រះ​ខាងជើង​ចំនួន​២​ទីតាំង គឺ​នៅ​ផ្នែក​ខាងលិច និង​ខាងត្បូង​។​

​អ្នកស្រី​បន្ថែមថា មូលហេតុ​ដែល​យើង​ធ្វើ​កំណាយ​នេះ គឺ​យើង​ចង់ដឹង​ពី​ការ​បង្គរ​ដី​នៅទីនេះ ថា​តើ​វា​ទើប​នឹងមាន ឬ​មាន​យូរហើយ មួយទៀត​គឺ​យើង​ចង់ដឹង​ពី​រចនាសម្ព័ន្ធ​ស្រះ​ទាំងមូល វា​ខូចខាត​អ្វីខ្លះ ដើម្បី​ពេល​យើង​ជួសជុល​ទៅឱ្យ​ស្របតាម​ទម្រង់​ដើម​។ ក្រុម​អ្នកបច្ចេកទេស​ធ្វើ​កំណាយ​នៅ​ស្រះ​អង្គរ​វត្តមាន​ចំនួន​៤​រូប ហើយ​តាម​គម្រោង ពួកគេ​នឹង​ប្រើពេល​ចំនួន​២​ខែ​សម្រាប់​គម្រោង​មួយ​នេះ​។​

​អ្នកស្រី​បញ្ជាក់ថា គម្រោង​នេះ​អាច​លើសពី​រយៈពេល​ដែល​បានកំណត់ ឬ​អាច​រួច​មុន ទៅតាម​ភាពជាក់ស្ដែង​ដែល​អ្នកស្រាវជ្រាវ​បាន​ប្រទះ រាល់​រចនាសម្ព័ន្ធ​រប​ស់​ស្រះ​។​ដោយសារ​ទីតាំង​កំណាយ​ស្ថិតនៅ​ទីតាំង​ដែល​ភ្ញៀវទេសចរ​តែង​ឈរ​ផ្ដិតរូប​របស់​ពួកគេ​ទៅនឹង​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​។​ដូច្នេះ​វា​បាន​ទាញ​ចំណាប់អារម្មណ៍​ច្រើន​ដល់​ពួកគេ​ហើយ​អ្នកស្រាវជ្រាវ​នៅ​ទីនោះ​តែង​ទទួលបាន​សំណួរ​ពី​ភ្ញៀវទេសចរ​ទាំងនោះ​ផងដែរ​។​ដូច្នេះហើយ​ទើប​មន្ត្រី​បច្ចេកទេស​នៃ​ការដ្ឋាន​កំណាយ​បានស្នើ​សុំ​ដល់​ភ្ញៀវ​ទាំងអស់​យោគយល់​និង​យល់​ពី​ការងារ​ដែល​ពួកគេ​កំពុង​ធ្វើ​៕S/

​អ្នកនាំពាក្យ​បកស្រាយ​ការលើកឡើង​បែប​បរិហារ​រប​ស់បុរ​ស​ក្រៅប្រទេស​ម្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម