យោធាមីយ៉ាន់ម៉ាប្រកាសប្រើច្បាប់អាជ្ញាសឹក ក្រោយមហាជនចេញមកប្រឆាំងនឹងរដ្ឋប្រហារដល់ថ្ងៃទី៣ជាប់គ្នា។ផ្នែកខ្លះនៃទីក្រុងយ៉ាងហ្គោន ទីក្រុងម៉ាន់ដាឡេ និងតំបន់ផ្សេងទៀត ហាមឃាត់ប្រជាជនមិនឱ្យតវ៉ាឬប្រមូលផ្តុំគ្នាជាក្រុមដែលមានគ្នាលើសពី ៥ នាក់ហើយបានដាក់បម្រាមគោចរពីម៉ោង ៨ យប់ដល់ម៉ោង ៤ ព្រឹក។