ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២១នេះ បានប្រកាសបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសសម្រាប់កម្មករនិយោជិត ដែលរងផលប៉ះពាល់ពីការបិទ ឬព្យួររោងចក្រ សហគ្រាស ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។