ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជា ពិសី ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានដឹកនាំ ក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និង សង្កាត់ទួលសង្កែទី២ បានចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយ ជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន ៣៥ គ្រួសារ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ។
ក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះ ក្រៅពីពាំនាំការសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ថែទាំ សុខភាពក្រុមការងារ បានពាំនាំនូវ អំណោយដ៏ថ្លៃថ្លារបស់ កាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ បងប្អូនប្រជាពលរដ្ឋ ចំនួន ៣៥ គ្រួសារខាងលើ ដោយក្នុង ១ គ្រួសារៗ ទទួលបាន រួមមាន គ្រឿងបរិភោគ និងថវិកាមួយចំនួន៕/V