ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍ ស្តីពីការលក់ដូររបស់ កសិករ-អាជីវករ នៅផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិ១ផលិតផល១ នាជ្រុងឦសាន បរិវេណសួនមានជ័យ ឬវេទិកាខេត្ត នាភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគម្រោង បានអោយដឹង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ថាៈ ផលិតផលខ្មែរ ភូមិ១ផលិតផល១ ដែលតាំងលក់មាន ក្នុងក្រុមគម្រោងចំនួន ៤ក្រុមគឺៈ អង្គភាពកងពលតូចលេខ៥១ – អាជីវករភូមិ១ផលិតផល១ ដែលសរុបមាន ៤៧ តូប- តូបសល់ ៩ តូប ។ ប៉ុន្តែមកទល់ពេលនេះ បានអវត្តមាន ២០ តូប គឺផលិតផល នៃគម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ៤ តូប ។
គម្រោងផលិតកម្មដំណាំ នៃក្រសួងកសិកម្ម (ASPIRE) ៦ តូប , គម្រោងកាត់បន្ថយភាពក្រីក្រ និងអាជីវកម្មខ្នាតតូច តំបន់បឹងទន្លេសាប (TSSD ) ១ តូប – គម្រោង WVI: ១ តូប , គម្រោងភូមិ១ផលិតផល១ (OVOP) ៨ តូប។
លោកបានបន្តថាៈ សរុបការលក់របស់គម្រោង ទាំង៤ ក្នុងនោះមានបន្លែចំរុះ ៦៦៧,២ គីឡូក្រាម , ផ្លែឈើចំរុះ ៨២៥ គីឡូក្រាម ប៉ុន្តែគ្មានទេនូវ ត្រី កង្កែប គ្រំ សាច់។ មានសាច់មាន់ស្រែ ១៣៦ គីឡូក្រាម -សាច់ទា ៣១ គីឡូក្រាម ស៊ុតមាន់-ទា ៥៧៥ គ្រាប់ ។ តែផលិតផលកែច្នៃ (ត្រីងៀត-ប្រហុក) គ្មាន ។
ចំណែកអង្គភាព កងពលតូចលេខ ៥១ មានបន្លែចំរុះ ២០៥ គីឡូក្រាម សាច់មាន់ស្រែ ៦ គីឡូក្រាម , សាច់ទា ៤ គីឡូក្រាម និងក្រុមអាជីវករភូមិ១ផលិតផល១ គ្មានផ្លែដូង ចាហ្វួយដួង ចានទឹកឃ្មុំ ទឹកដូងកែវ ប្រហិត ណែមត្រី ៥ kg ប្រហិត ៥គក្រ មានទឹកឃ្មុំ ៥ដប ។ ម្សៅរមៀត ៣កំប៉ុង ទឹកមៀន ៦ កែវ ទឹកស្វាយ ៥ដប។ ប៉ុន្តែ គ្មានចាហ្វួយហ្វីជីលី គ្មានចាន គ្មានក្បាលទឹកឃ្មុំ ស្រាមៀន ទឹកអំពៅ ទឹកត្រចៀកកាំ ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកត្រី ប្រេងខ្យង ក្រមា មួក ប្រេងកូឡា ប្រេងខ្យល់ ។ សាប៊ូដុំលាងមុខ សាប៊ូបោកគក់ នំខ្មែរចម្រុះ -ត្រីឆ្អើរ ស៊ុត ទឹកល្ពៅ ផ្លែឈើចំរុះ ផ្សិតបណ្តុះ។
អាជីវករ អ្នកលក់ និងមន្ត្រីជំនាញ បានអោយដឹងថាៈ ផលិតផលជាច្រើន បានបាត់មុខពីទីផ្សារ (បិទតូប) ដោយសារខ្វះផលិតផល តាមរដូវកាល និងមានបញ្ហាប្រឈមខ្លះទៀត ដែលតម្រូវឱ្យកែលម្អ និងបង្កើនឡើងវិញ ជាពិសេស នៅរដូវវស្សា សម្បូរផលិតផល៕/V