ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ខ្វិន
គុណសព្ទ
ពិការជើងជាប់ជានិច្ច ដើរមិនរួច ។
កកិល
(ក៏កិល)
កិរិយាសព្ទ
ទៅដោយគូទពីកន្លែងមួយទៅកន្លែងមួយទៀត
មនុស្សខ្វិនកកិលដូចកូនក្មេង ។
កង្វិន
គុណសព្ទ
ដែលខ្វិន; មនុស្សឬសត្វដែលខ្វិន
បុរសកង្វិន; អាកង្វិន ! ( ព. ទ្រ. ) ។
នាមសព្ទ
ដែលខ្វិន; មនុស្សឬសត្វដែលខ្វិន
បុរសកង្វិន; អាកង្វិន ! ( ព. ទ្រ. ) ។
ព្រវីព្រវារ
គុណសព្ទ
ដែលពិការដើរបានតែវារ ឬដែលពិការទន់ជើងទន់ដៃល្វីតល្វែតដើរបានតែតោងគេឬដោលទប់នឹងដំបង, ឈើច្រត់
ពិការព្រវីព្រវារ, ខ្វិនព្រវីព្រវារ, មនុស្សព្រវីព្រវារ, ដំណើរព្រវីព្រវារ ។
កិរិយាវិសេសន៍
ដើរព្រវីព្រវារ; និយាយត្រឹមតែ ព្រវារ ប៉ុណ្ណេះក៏មាន
មនុស្សព្រវារ; អាព្រវារ! ( ម. ព. ) ។
អាបឡាប
គុណសព្ទ
ព្រវីព្រវារ, តតេបតតាប; កខ្វេសកខ្វាស
ខ្វិនអាបឡាប ។ ព. កា. ថា : ដូចខ្វាក់បាំងស្បែក ដូចកល់តម្ពែក ចង់សូមប្រេងលាប ដូចថ្លង់ស្ដាប់ច្រៀង ទះដៃទាបៗ ដូចខ្វិនអាបឡាប ចង់ចងក្បិនរត់ (សាស្ត្រាច្បាប់រាជនេតិ) ។