ភ្នំពេញ ៖ ដោយសារតែកន្លងមកថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា បានធ្វើការកំណត់ក្រុមហ៊ុនដែលមានសិទ្ធិអាចផ្គត់ផ្គង់សត្វជ្រូក ក្នុង ប្រទេសថៃឲ្យមានតែ១០ក្រុមហ៊ុនប៉ុណ្ណោះដោយពីមុនក្រុមហ៊ុនផ្គត់ផ្គង់ជ្រូកមានរហូតដល់ទៅ៥៦ក្រុមហ៊ុនឯណោះនេះបើតាមបញ្ជី(List)ឈ្មោះដែលអគ្គនាយកដ្ឋាន បសុសត្វខាងថៃផ្ញើ ជូនមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា ។
ដោយក្រុមហ៊ុនទាំង១០ នៅខាងប្រទេសថៃនេះសុទ្ធតែ ជាក្រុមហ៊ុនដែលមានដៃគូនៅខាងខ្មែរ តែ១ក្រុមហ៊ុនប៉ុណ្ណោះ គឺក្រុមហ៊ុន លឹម សៀវម៉ី កក្តានេះហាក់បី ដូចជាឲ្យក្រុម ហ៊ុនមួយ នេះ ទទួលបានសិទ្ធិផ្តាច់មុខតែម្នាក់ឯងចំណែកក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណនាំចូលក្នុងស្រុកដទៃ ទៀតត្រូវផ្អាកការនាំចូលព្រោះក្រុមហ៊ុនខាងថៃដែលជាដៃគូខ្លួនពីមុនមកមិនត្រូវបានអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វកម្ពុជាដាក់ចូលទៅក្នុងListផ្គត់ផ្គង់ដែលខ្លួនទទួលស្គាល់ឡើយ ហើយបើក្រុមហ៊ុន ក្នុងស្រុកណាចង់បានជ្រូក ក្រុមហ៊ុននោះត្រូវតែទិញពី ១០ ក្រុមហ៊ុនខាងថៃដែលកំណត់(Set Up)ដោយអគ្គនាយកដ្ឋានសុខភាពសត្វរបស់កម្ពុជារួចហើយ ដោយខាងថៃលក់ច្បាប់ ផ្គត់ផ្គង់តម្លៃ ១៣ដុល្លារ/ក្បាល ថ្លៃប្រើកូតារបស់ក្រុមហ៊ុនខ្លួន ហើយមកដល់ខាងខ្មែរត្រូវប្រើច្បាប់នាំចូលរបស់ក្រុមហ៊ុនលឹម សៀវម៉ី គឺត្រូវបង់លុយ១៧ដុល្លារ/ក្បាលទៀត ដើម្បីទទួលបានជ្រូកយកមកលក់នៅលើទីផ្សារកក្តាបូកតម្លៃកូតាផ្តាច់មុខបន្ថែមបែបនេះហើយទើបធ្វើឲ្យក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណនាំចូលមួយចំនួនផ្អាកដំណើរការទាំងស្រុងហើយមាន១ឬ២ក្រុមហ៊ុនប៉ុណ្ណោះ ដែលតស៊ូទិញពី១០ក្រុមហ៊ុនខាងថៃនោះនូវបរិមាណបន្តិចបន្តួច ដើម្បីយកមកលក់កុំឲ្យតែដាច់ម៉ូយប៉ុណ្ណោះ កក្តានេះហើយដែលធ្វើឲ្យការផ្គត់ផ្គង់សត្វជ្រូក មិនបានគ្រប់គ្រាន់ ទៅតាមតម្រូវការទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាយើង ធ្វើឲ្យតម្លៃសាច់ជ្រូកហក់ឡើងថ្លៃ១ទៅជា២ យ៉ាងគំហុកបែបនេះ។នេះគឺជារឿងពិតដែលបានកើតឡើងប្រជាពលរដ្ឋកម្ពុជាជាង១៦លាននាក់ត្រូវហូបសាច់ជ្រូកដែលតម្លៃមិនប្រក្រតីកាលពីប៉ុន្មានខែមុនតម្លៃជ្រូករស់នៅខាងថៃឡើងដល់៩០បាតជាងក្នុង១គីឡូតែពេលនាំចូលមកដល់ខាងខ្មែរសាច់ជ្រូកមានតម្លៃត្រឹមតែ១៥០០០-១៧០០០រៀលប៉ុណ្ណោះតែពេលថ្ងៃនេះតម្លៃជ្រូករស់នៅប្រទេសថៃធ្លាក់ចុះសល់តែ៨០បាតប៉ុណ្ណោះក្នុង១គីឡូតែតម្លៃសាច់ជ្រូកឡើងរហូតដល់២៥០០០-២៧០០០ រៀលក្នុង១ គីឡូទៅវិញ? កត្តានេះបានបង្ហាញថា ការលូកដៃកកូរកកាយ កំណត់ក្រុមហ៊ុនផ្គត់ផ្គង់របស់ប្រទេសថៃ ពីសំណាក់អគ្គនាយកដ្ឋាន សុខភាពសត្វកម្ពុជា បានធ្វើឲ្យការផ្គត់ផ្គង់សត្វជ្រូករស់ធ្លាក់ ចុះពីព្រោះក្រុមហ៊ុនទាំង១០នោះ យកកូតាទៅដើរលក់ ក្នុងតម្លៃថ្លៃរួម និងតម្លៃកូតាខាងខ្មែរទៀត ធ្វើឲ្យតម្លៃឡើងថ្លៃខ្ពស់ខ្លាំងពេកគ្មានក្រុមហ៊ុន ណាហ៊ានទិញទើប ក្នុង១ថ្ងៃអាចចាប់ជ្រូកនាំចូលបានតែ ១០០០ ក្បាលទៅ២០០០ក្បាលប៉ុណ្ណោះដែលតម្រូវការជាក់ស្តែងគឺយើងត្រូវការរហូតដល់ទៅ៥០០០-៦០០០ក្បាលក្នុង១ថ្ងៃបន្ថែមពីលើការផ្គត់ផ្គង់ដោយកសិករនៅក្នុងស្រុកទើបគ្រប់គ្រាន់សម្រាប់បំពេញនូវតម្រូវការនៅលើទីផ្សារ ។
១០ ក្រុមហ៊ុនដែលអគ្គនាយកដ្ឋាន សុខភាពសត្វកម្ពុជា ជ្រើសរើសនោះសុទ្ធសឹងតែជាក្រុមហ៊ុនផ្គត់ផ្គង់ ការនាំចេញដូចបណ្តាក្រុមហ៊ុនដទៃៗ ឯទៀតផងដែរ ហើយមានក្រុមហ៊ុនខ្លះ ទើបតែបង្កើតឡើងថ្មីៗនាចុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះប៉ុណ្ណោះ ពុំដែលទាំងមានបទពិសោធន៍ អ្វីបន្តិចទាល់តែសោះ។អគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា បានដាក់លក្ខខណ្ឌចំនួន១២ចំណុចឱ្យទៅអគ្គនាយកដ្ឋាន បសុសត្វខាងថៃដោយលក្ខខណ្ឌទី១ ដល់លក្ខខណ្ឌទី១១ គឺអគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា ចម្លងមកទាំងស្រុងពីលិខិត Vaccine ដែលថៃបាន ចេញជូនដល់ក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន ដែលនាំឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ចំណុចទាំង១១នេះ ឲ្យតែក្រុមហ៊ុនថៃទាំងឡាយណា ដែលធ្លាប់នាំឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម គឺមានដូចគ្នាទាំងអស់។
តើអ្វីទៅជាលក្ខខណ្ឌទី១២ របស់បសុសត្វកម្ពុជា ?
អគ្គនាយកដ្ឋាន សុខភាពសត្វកម្ពុជា ទាមទារធ្វើចត្តាឡីស័ក្តសត្វនៅមាត់ច្រកព្រំដែន តែខាងអគ្គនាយកដ្ឋាន បសុសត្វថៃបានពន្យល់ថា ការធ្វើចត្តាឡីស័ក្តសត្វជ្រូក នៅក្នុងប្រទេសថៃ គឺគេធ្វើផ្ទាល់នៅនឹងកសិដ្ឋានតែម្តង មុនពេលចាប់នាំចេញ ដោយពុំចាំបាច់ធ្វើនៅនឹងមាត់ច្រកទៀតនោះទេ ព្រោះជៀសវាងភាពរញ៉េរញ៉ៃនៅមាត់ច្រកព្រំដែន ក៏ដូចជាការជួយសម្រួលដល់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងឡាយ។
បើតាមគោលការណ៍ដែលអគ្គនាយកដ្ឋាន បសុសត្វកម្ពុជាទាមទារនោះ មុនពេលអនុញ្ញាតិឱ្យសត្វជ្រូក ចូលមកក្នុងប្រទេសកម្ពុជាបាន គឺក្រុមហ៊ុនផ្គត់ផ្គង់ត្រូវផ្តល់ឯកសារ សំខាន់ៗចំនួន៣សន្លឹក មកក្រុមហ៊ុន នាំចូលរួមមាន៖ ១-លិខិតបញ្ជាក់សុខភាពសត្វជ្រូក, ២-លិខិតចាក់ Vaccine និង ៣- លិខិតបញ្ជាក់ពីការធ្វើចត្តាឡីស័ក្ត នៅនឹងព្រំដែនដូចគ្នា នឹងលិខិតខាងថៃផ្តល់ទៅវៀតណាមផងដែរ ។ ប៉ុន្តែបច្ចេកទេសនេះត្រូវបានខាងថៃបដិសេធរហូតមកដល់ពេលនេះក្រុមហ៊ុនផ្គត់ផ្គង់ទាំង១០ ដែលបសុសត្វកម្ពុជា ជ្រើសរើសនោះ ប្រើប្រាស់តែលិខិតបញ្ជាក់ សុខភាពសត្វតែ១សន្លឹកប៉ុណ្ណោះ គឺជ្រូកអាចឆ្លងដែនចូលមកកម្ពុជា បានគោលការណ៍ទាំង១២ ចំណុចរបស់បសុសត្វកម្ពុជា អនុវត្តន៍មិនបាននោះទេ ជាក់ស្តែង១០ក្រុមហ៊ុន នោះក៏មិនដែលធ្វើចត្តាឡីស័ក្តសត្វជ្រូក នៅនិងមាត់ច្រកអីដែរគឺយកទីលាននោះសម្រាប់ធ្វើទីចតរថយន្ត ប្តូរជ្រូកពីឡានដឹកជ្រូកមកពីកសិដ្ឋាន និងចូលមួយទៅឡានមួយទៀត សំរាប់នាំចូលមកប្រទេសកម្ពុជាតែប៉ុណ្ណោះ ។
ប្រសិនបើធ្វើបែបនេះដដែល ចាំបាច់ទៅកំណត់ក្រុមហ៊ុនផ្គត់ផ្គង់ នៅក្នុងប្រទេសគេធ្វើអី ព្រោះក្រុមហ៊ុនជាង ៥៦ក្រុមហ៊ុនសុទ្ធតែធ្លាប់មាន បទពិសោធន៍ផ្គត់ផ្គង់ទៅវៀតណាម និងមានគ្រប់លក្ខខណ្ឌទាំងអស់ដូចគ្នា ឬមួយការកំណត់នេះគ្រាន់តែចង់ឱ្យក្រុមហ៊ុនខាងខ្មែរមួយនោះទទួលបានជ្រូកផ្តាច់មុខតែម្នាក់ឯងនោះទេ? កក្តានេះហើយដែលធ្វើឱ្យការផ្គត់ផ្គង់ជ្រូកធ្លាក់ ចុះមិនគ្រប់គ្រាន់ ទៅតាមតម្រូវការទីផ្សារ ហើយធ្វើឱ្យតម្លៃសាច់ជ្រូក លើទីផ្សារឡើងថ្លៃខ្ពស់កប់ពពក ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា១៦លាននាក់ ព្រោះតែការហូបសាច់ជ្រូកនូវតម្លៃខ្ពស់ ខុសប្រក្រតី។ តម្លៃសាច់ជ្រូក ដែលផ្គត់ផ្គង់ដោយកសិដ្ឋាន CP នៅក្នុងប្រទេសថៃ តម្លៃត្រឹមតែ ៨០បាត/គីឡូក្រាម គឺស្មើនឹង១០៥០០រៀល/គីឡូក្រាម ។
សូមភ្ជាប់ជូននូវតារាងបញ្ជីឈ្មោះក្រុមហ៊ុនទាំង៥៦ ដែលធ្លាប់ទទួលបានការអនុញ្ញាត ឲ្យនាំចូលជ្រូកមកកម្ពុជា តែពេលនេះក្រសួងកំណត់យកតែ១០ក្រុមហ៊ុនវិញ ៖