ដោយ: ភ្នំខៀវ / ប៉ៃលិន: មន្ទីររតនាគារខេត្តប៉ៃលិន បានប្រកាសផ្លាស់ប្តូរមុខតំណែងប្រធានថ្មី ជំនួសមន្ត្រីចាស់ដល់អាយុចូលនិវត្តន៍។
ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តប៉ៃលិនថ្មី បានធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ដោយលោក ហៀង សុងហួត ដល់អាយុត្រូវបានចូលនិវត្តន៍ និងតែងតាំង លោក ណេង ករុណា អនុប្រធានរតនាគារ ទៅជាប្រធានរតនាគារខេត្តប៉ៃលិនបន្តការងារជំនួសវិញ។
ក្នុងពិធីខាងលើនេះ មានការចូលរួមពីលោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕