ដោយ:បាយ័ន/សៀមរាប: បុរសម្នាក់មិនស្រួលខ្លួនហើយប្រពន្ធបាននាំទៅគ្លីនីកឯកជនឈ្មោះសិរីមានជ័យ ដើម្បីព្យាបាល ។គ្រូពេទ្យបានព្យូរសេរ៉ូមហើយក៏ស្លាប់។

ករណីនេះ បានកើតឡើងនៅរសៀលថ្ងៃទី៩ ខែកុម្ភ:នេះ ស្ថិតនៅភូមិត្រពាំងខ្នា ឃុំស្វាយលើ ស្រុកស្វាយលើ ។
មន្រ្តីអធិការនគរបាលស្រុកស្វាយលើ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់នៅយប់ថ្ងៃទី៩ ខែកុម្ភៈ នេះថា ជនរងគ្រោះឈ្មោះមោះ ឃឿន សុឃឿម អាយុ២៨ឆ្នាំ រស់នៅភូមិ អង្កាញ់ (ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ និងប្រពន្ធឈ្មោះ ឈន ស្រីឡន៕
មន្រ្តីជំនាញ បានបន្តថា កាលពីថ្ងៃទី ៧ ខែកុម្ភ: កន្លងទៅជនរងគ្រោះបានទៅបង់សំណាញ់នៅឯស្រែរបស់ខ្លួន ពេលត្រឡប់មកវិញប្រពន្ធជនរងគ្រោះ បានចំអិនត្រីនឹងទិញស្រាបៀរ។លុះមកដល់ម៉ោង៤ទៀបភ្លឺ ព្រឹកថ្ងៃទី៨ ខែកុម្ភ: ស្រាប់តែជនរងគ្រោះមានអាការ:ចុកស្ពឹកពេញមួយតួខ្លួន លុះដល់
ព្រលប់ថ្ងៃដដែលប្រពន្ធជនរងគ្រោះបាននាំជនរងគ្រោះមកសម្រាកព្យាបាលនៅមន្ទីសម្រាកព្យាបាលឯកជនឈ្មោះ សិរីមានជ័យ ស្ថិតនៅភូមិត្រពាំងខ្នា ឃុំស្វាយលើ ស្រុកស្វាយលើ ។ ពេលមកដល់ពេទ្យបានពិនិត្យ ថាជនរងគ្រោះ ឡើងជាតិអាស៊ីត និង ឡើងគ្រាប់ឈាមស។ពេទ្យបានឲ្យព្យួរសេរ៉ូមសរុបចំនួន៧កំប្លោក ។
មន្ត្រីជំនាញ បានបន្តថា លុះដលវេលាម៉ោង ២ទៀបភ្លឺ ឈានចូលថ្ងៃទី ៩ ខែកុម្ភ: នេះ ស្រាប់តែ ជនរងគ្រោះបានដង្ហក់ខ្យល់ ។គ្រូពេទ្យក៏បានដាក់អុកស៊ីសែន។ក្រោយភ្ជាប់រួចជនរងគ្រោះក៏សន្លប់ស្ដូកស្ដឹង ។គ្រូពេទ្យក៏បានដកអុកស៊ីសែនចេញ ហើយបាននាំជនរងគ្រោះដឹកតាមម៉ូតូបញ្ជូនមកមណ្ឌលសុខភាពស្វាយលើ ហើយក្រុមគ្រូពេទ្យបានត្រឡប់មកវិញ ដោយទុកជនរងគ្រោះឲ្យពេទ្យនៅមណ្ឌលសុខភាពពិនិត្យ ។គ្រូពេទ្យនៅមណ្ឌលសុខភាព បានប្រាប់ប្រពន្ធជនរងគ្រោះថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយហើយ ប្រពន្ធក៏បានដឹកយកសពត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។
លុះដល់វេលាម៉ោងជាង២រសៀលថ្ងៃទី ៩ ខែកុម្ភ: នេះ ទើបប្រពន្ធជនរងគ្រោះ និង សាច់ញាតិ បានមកប្ដឹងសមត្ថកិច្ច ៕សរន