+គ្រឿងផ្សំ​
-ទា ១​ក្បាល (១​គីឡូ ៨​ខាំ​)
-គល់​ស្លឹកគ្រៃ ៤​ដើម​
-ខ្ទឹមស ៤​កំ​ពិស​
-ខ្ទឹមក្រហម ៤​ដុំ​
-ស្លឹក​កន្ទ្រោក​
-ទឹកឃ្មុំ ២​ស្លាបព្រា​បាយ​
-ប្រេងខ្យង ២​ស្លាបព្រា​បាយ​
-ទឹកត្រី ២​ស្លាបព្រា​បាយ​
-ម្សៅ​ស៊ុប កន្លះ​ស្លាបព្រា​បាយ​
-ម្សៅ​គ្រឿងផ្សំ​រសជាតិ កន្លះ​ស្លាបព្រា​បាយ​
-ប៊ីចេង កន្លះ​ស្លាបព្រា​បាយ​
-ម្រេច​ម៉ត់ កន្លះ​ស្លាបព្រា​បាយ​
-ម្សៅ​ការី ១​ស្លាបព្រា​បាយ (Annatto Powder)
-រំដេង ១​ដុំ​
-ប្រេងឆា​

+​របៀប​ធ្វើ​
-បុក​រំដេង គល់​ស្លឹកគ្រៃ និង​ស្លឹក​កន្ទ្រោក​អោយ​ល្អិត​ប​ន្ទិ​ច សឹម​ដាក់​ខ្ទឹមស និង​ខ្ទឹមក្រហម ចូល​បុក​ជាមួយគ្នា​អោយ​ល្អិត​។​
-បន្ទាប់​បក​ដាក់​គ្រឿងផ្សំ​ទាំងអស់​លាយ​ជាមួយ​គ្រឿង​បុក​អោយ​សព្វ​។​
-ទា​ធ្វើអោយ​ស្អាត រួច​យក​ចង្កាក់​បុក​ស្បែក​តិចៗ​អោយ​សព្វ​រួច​យក​គ្រឿងផ្សំ​ដែល​លាយ រួច​ទៅ​លាប​ពីលើ​អោយ​សព្វ​ល្អ​។​
-យក​ស្លឹក​កន្ទ្រោក​ញោ​ត​ចូលក្នុង​ពោះ​ទា​អោយ​ច្រើន​ប​ន្ទិ​ច រួច​ផ្អាប់​ទុក ១​ម៉ោង​សឹម​យក ទា​ទៅ​អាំង​អោយ​ឆ្អឹ​ន​ជាការ​ស្រេច (​ពេល​អាំង​ឧស្សាហ៍​ប្រែ និង​យក​ប្រេងឆា​លាប ពីលើ​អោយ​សព្វ​)៕ ប្រភព: housewifekh.com