ដោយៈ គ្រញូង / បាតដំបងៈ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងបរិវេណវត្តអន្លង់ត្រាច ស្ថិតក្នុងភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមោងឫស្សី និងជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំរបស់មង្គល បានអញ្ជើញចូលរួម ក្នុងពិធីចែកអំណោយដល់ ប្រជាពលរដ្ឋ ចំនួន ៤៣៩ គ្រួសារ ដែលរងគ្រោះដោយ ទឹកជំនន់ នាពេលកន្លងទៅ ក្នុងភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងឫស្សី ដែលអំណោយទាំងនេះ ទទួលបានតាមរយៈ អង្គការប្រតិបត្តិការកុមារកម្ពុជា ដែលមានលោកស្រី ទិត្យ សាដារី ជានាយិការបស់អង្គការនេះ។