កងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិសុខ បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ( NPMEC ) បានរុករកឃើញបំណែកឆ្អឹង សាកសពទាហានម៉ារីន បានច្រើន ជាបន្តបន្ទាប់បន្ថែមទៀត និងគ្រាប់កាំភ្លើងជាច្រើនធុន សរុបប្រមាណជាង ៨.០០០ គីឡូក្រាម នៅក្នុងនាវាចម្បាំង ដែលបានលិច ក្នុងទន្លេមេគង្គ ទឹកដីស្រុកស្រីសន្ធរ នាសម័យសង្គ្រាម កន្លះសតវត្សរ៍មុន។