ដោយ: បញ្ញាសាស្ត្រ/ភ្នំពេញ: “បទ (រកស៊ីជាមួយយក្យ)” របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ដែល បានផ្តិតយកនូវទេសភាពស្អាតៗជាច្រើននៅរមណីយដ្ឋានបឹងយក្សឡោមនោះ កំពុងតែទទួលបានការ ចាប់អារម្មណ៍ និងគាំទ្រខ្លាំង ដោយក្នុងមួយសប្ដាហ៍សោះមានចំនួនអ្នកចូលមើលដល់ ២លាន៣សែនដង។
បច្ចុប្បន្នអាល់ប៊ុបរបស់កំពូលតារាចំរៀងព្រាបសុវត្ថិ និងកំពូលតារាចម្រៀងវ័យក្មេងតន់ ចន្ទស៊ីម៉ា កំពុងស្ទុះឡើងរហូតគ្មានគូប្រជែង ហើយរឿងដែលពិសេសនោះ គឺគាត់កំពុងតែផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានា នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រុញកំណើនទេសចរណ៍ក្នុងស្រុក ជាក់ស្តែងគឺបទរកស៊ីជាមួយយក្សនេះតែម្តង ដែលបានថតផ្តិតយកវីដេអូនៅបឹងយក្សឡោមខេត្តរតនគិរី។
បើនិយាយពីបឹងយក្សឡោម បងប្អូនពិតជាធ្លាប់ឮហើយ។ បឹងយក្សឡោម គឺជាបឹងដែលមាននៅក្នុងរឿងព្រេងនិទានខ្មែរ ហើយក៏ជារមណីយដ្ឋាន ដែលមានប្រជាប្រិយភាពមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕