ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុម​អ្នកជំនាញ​មួយក្រុម​នៃ​សកម្មជន​ការពារ​បរិស្ថាន Wonders of the Mekong បានបង្ហាញ​នូវ​ភស្តុតាង​បន្ថែមទៀត​អំពី​ផល​ប៉​ពាល់​នៃ​សំណល់​ប្លា​ស្ទិ​ក នៅក្នុង​ទន្លេ ។​

​ប្រភព​ដដែល​នេះ​បានលើកឡើង​នូវ​រូបភាព​មួយ​នៃ​ការអង្កេត​ទៅលើ «​ត្រី​បណ្តូល អំពៅ​លឿង​» ។

​ប្រភព​ដដែល​បាន​អះអាងថា «​ត្រី​បណ្តូល​អំពៅ​លឿង​» កំពុងតែធ្វើការ​ប្រមូល​ផ្តុំគ្នា​ចូលទៅ ក្នុង​ថង់​ប្លា​ស្ទិ​ក កែវ​ប្លា​ស្ទិ​ក ដែល​អណ្តែត​ក្នុង​ទឹកទន្លេ​សាប​ដែល​ក្រុមការងារ​គម្រោង អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ( Wonders of the Mekong) ប្រមូលបាន​ពី​ឧក​រណ៍​នេសាទ ត្រី​ឧស្សាហកម្ម «​ដាយ​ត្រី​» នៅតាម​ដង​ទន្លេសាប​។

​ប្រភព​ដដែល​បាន​បង្ហាញថា សំណល់​ប្លា​ស្ទិ​ក កែវ ដប កំប៉ុង​ជ័រ … នៅក្នុង​ទឹកទន្លេ ហាក់​កំពុង​ក្លាយទៅជា​ជម្រក​លាក់ខ្លួន​របស់​ព​ពួក «​ត្រី​បណ្តូល​អំពៅ​លឿង​» ទាំងនេះ ដើម្បី​គេចចេញ​ពីស​ត្រូវ​នានា ឬ​អាច​ចូល​ដើម្បី​រក​ចំណី​។

​លោក ថាច់ ផា​ណា​រ៉ា ប្រធាន​មន្ទីរពិសោធន៍ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល ទឹកសាប នៃ​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹងថា បើតាម​ការសង្កេត​រប​ស់លោក​កន្លងមក នៅតាម​គន្លង​ដាយ លោក​តែងតែ​ឃើញ​ត្រី​បណ្តូល​អំពៅ​នេះ ចូលទៅក្នុង​ថង់​ប្លា​ស្ទិ​ក និង​របស់​ផ្សេងៗ​។ លោក​បាន​បញ្ជាក់ថា «​ខ្ញុំ​តែងតែ​ឃើញ​ត្រី​បណ្តូល​អំពៅ ចូលទៅក្នុង ថង់​ប្លា​ស្ទិ​ក កែវ​កាហ្វេ សម្បក​កំប៉ុង និង​ដប​ជាដើម​។ ពួកវា​ចូលក្នុង​របស់​ទាំងនោះ​ជា​ហ្វូង​»​។​

​ទោះយ៉ាងណា លោក​ផា​ណា​រ៉ា មិន​ហ៊ាន​សន្និដ្ឋានថា​យ៉ាងណាទេ ចំពោះ​ហ្វូង​ត្រី​ដែល​ចូល ទៅក្នុង​ថង់​ប្លា​ស្ទិ​ក​នេះ​។ លោក​បានលើកឡើង​បន្ថែមទៀតថា​៖ «​ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋានថា យ៉ាងម៉េច​ទេ ល្គឹកណា​ពុំទាន់​មានការ​សិក្សា​ស្រាវជ្រាវ​ត្រឹមត្រូវ​។ បើតាម​លក្ខណៈ​ជីវសាស្ត្រ នៃ​ត្រី​បណ្តូល​អំពៅ​នេះ វា​គឺជា​ប្រភេទ​ត្រី​រកស៊ី​ស្រទាប់​លើ​នៃ​ផ្ទៃ​ទឹក​។ អាច​ថា​ដោយសារ កង្វះ​ទីជម្រក វា​ក៏​ចូលទៅ​លាក់ខ្លួន​ក្នុង​កាកសំណល់​ប្លា​ស្ទិ​ក ដែល​ហូរ​តាម​ទឹក​នោះ​ទៅ ដើម្បី​គេចចេញ​ពីស​ត្រូវ ឬ​ចូល​ដើម្បី​ស៊ី​ចំណី ដែល​តោង​ជាប់​នឹង​របស់​ទាំងនោះ​ក៏​មិនដឹង​»​។
​សំណល់​ប្លា​ស្ទិ​ក​ទាំងឡាយ គឺជា​សំណល់​ដែល​មិន​ងាយ​រលាយ​ដែលជា​កត្តា​គំរាមកំហែង ចម្បង​ដល់​បរិស្ថាន​ទឹកទន្លេ​។ លោក​ផា​ណា​រ៉ា ក៏​ធ្វើការ​អំពាវនាវ​ដល់​អ្ន​ករស់​នៅតាម​ដង ទន្លេ​ទាំងអស់ សូម​ទុកដាក់​កាកសំណល់​ប្លា​ស្ទិ​ក​ឲ្យ​បាន​ត្រឹមត្រូវ កុំ​បោះចោល​តាម​ទី សាធារណៈ ឬ បោះ​ចូលក្នុង​ទឹកទន្លេ​៕/PC

សូម​ចូលរួម​ថែរក្សា​សុខមាលភាព​ទន្លេ​មេគង្គ​ទាំងអស់គ្នា​។ សុខមាលភាព​ទន្លេមេគង្គ សុខមាលភាព​ប្រទេស​កម្ពុជា​!​