ដោយៈ ទេព មង្គល / ភ្នំពេញៈ តួប៉មចំនួន២ នៃប្រាសាទគោកចក បែរមុខទៅទិសខាងកើត ដែលប្រឈមនឹងការខូចខាត កម្រិតខ្ពស់ ដោយសារការបំផ្លាញ ពីរុក្ខជាតិតូចធំជាច្រើន ដុះលើប៉មប្រាសាទ ធ្វើឱ្យឫសឈើ ចាក់ចូលជ្រៅ ទៅក្នុងរចនាសម្ព័ន្ធឥដ្ឋ បណ្តាលឱ្យជញ្ជាំងបែកជាពីរ ត្រូវបានអ្នកជំនាញ អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងឱ្យផុត ពីការបាក់រលំ ជាបន្តបន្ទាប់។
តាមការបញ្ជាក់របស់លោកស្រី ឈុន រតនា បុរាណវិទូ និងជាប្រធានគម្រោងអភិរក្សប្រាសាទគោកចក នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹង តាមរយៈទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះថាៈ ទាក់ទងនឹងការខូចខាត សំណង់តួប៉មទាំងពីរ នៃប្រាសាទគោកចក គឺបណ្តាលមកពីកត្តារុក្ខជាតិ អាយុកាលសំណង់ មនុស្ស និងអាកាសធាតុ។
លោកស្រី បានបន្តថាៈ កាលពីឆ្នាំ២០១៥ ក្រុមការងារ បានជួសជុលតួប៉មខាងត្បូង ដែលរលុះ ឱ្យល្អប្រសើរឡើងវិញ នៅផ្នែកខាងមុខ និងជញ្ជាំងខាងត្បូង។ ចំណែកនៅឆ្នាំ២០២០ ក្រុមការងារ ក៏បានបញ្ចប់ការជួសជុល តួប៉មខាងជើង ដែលរលុះនៅជ្រុងនិរតី។ ចំពោះការជួសជុលប្រាសាទគោកចក គឺមានជាប្រចាំ ដោយយើងនឹងជួសជុលបន្ថែមទៀត នៅជញ្ជាំងខាងជើង និងជញ្ជាំងទិសពាយ័ព្យ នៃតួប៉មខាងជើងផងដែរ ដើម្បីទប់ស្កាត់ការទ្រុឌទ្រោម នាំឱ្យបាក់រលំ។
ក្នុងកិច្ចការអភិរក្សប្រាសាទឥដ្ឋ ដែលមានអាយុកាល ជាងមួយពាន់ឆ្នាំនេះ លោក ស្រី រតនា និងក្រុមការងារ បានសង្កត់ធ្ងន់ លើបច្ចេកទេសជួសជុល ដោយពង្រឹងរចនាសម្ព័ន្ធប្រាសាទឥដ្ឋ នេះឡើងវិញ ដោយការរើឥដ្ឋពុកផុយ និងឥដ្ឋគ្មានសុវត្ថិភាពចេញ ជំនួសដោយឥដ្ឋថ្មីខ្លះៗ ក្នុងករណីចាំបាច់ ដើម្បីពង្រឹងភាពមាំទាំ នៃតួប្រាសាទ បន្ទាប់មក ដកស្មៅ សម្អាតរុក្ខជាតិតូចធំ ដែលដុះលើតួប្រាសាទ និងផ្លុំកំណកដី ចេញពីស្រទាប់ឥដ្ឋ។ មិនតែប៉ុណ្ណោះ ក្រុមការងារ ក៏យកចិត្តទុកដាក់ លើការបិទភ្ជិតរន្ធតូចធំ ដែលអាចឱ្យទឹកដក់ ឬទឹកជ្រាបចូល ក្នុងរចនាសម្ព័ន្ធប្រាសាទ ងាយបង្កផលប៉ះពាល់ ដល់ប្រាសាទ ឆាប់ពុកផុយ។ រាល់ការជួសជុលនេះ គឺគោរពតាមបទដ្ឋានជួសជុល ក្នុងតំបន់អង្គរ ការប្រើផលិតផល និងបច្ចេកទេសបុរាណ ហើយត្រឹមត្រូវ តាមទម្រង់ដើមនៃប្រាសាទ។
បើគិតមកដល់ឆ្នាំ២០២១នេះ ប្រាសាទគោកចក មានអាយុកាល ជាងមួយពាន់ឆ្នាំហើយ យោងតាមសិលាចារឹកប្រាសាទគោកចក (K.521) ផ្ទាល់បង្ហាញថា សំណង់ប្រាសាទនេះ សង់ឡើង នាឆ្នាំ៨៥០នៃគ.ស. ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៣ សម្រាប់ឧទ្ទិសដល់ព្រះនរាយណ៍៕/V
អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលអភិរក្ស លើតួប៉មទាំងពីរ នៅប្រាសាទគោកចក ដែលរងនូវការខូចខាត (រូបភាពៈ លោកស្រី ឈុន រតនា)