ដោយៈ សរិទ្ធ / ស្វាយរៀងៈ បុរសចំណាស់ម្នាក់ ជាអតីតយុទ្ធជន ហើយពិការផងនោះ បានឡើងកាប់ស្លឹកត្នោត ស្រាប់តែរអិលជើង ធ្លាក់ពីលើដើមត្នោត កម្ពស់ប្រមាណ ជិត ២០ ម៉ែត្រ បណ្ដាលឱ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិព្រះអង្កកែវ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។