​ដោយៈ​ស​រិ​ទ្ធ​/​ស្វាយរៀង​: បុរស​ម្នាក់​បើក​ម៉ូតូ​រេ​ចង្កូត​ដួល​ស្លាប់​តាមផ្លូវ​ប្រឡាយ កាលពី​វេលា​ម៉ោងជាង​១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​ចំណុច​លើផ្លូវ​ប្រឡាយ ស្ថិតក្នុង​ភូមិ​ព្រៃ​បឹង ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​រំដួល​បានអោយដឹងថា​បុរស​ខាងលើ​មានឈ្មោះ​ឈឺ ហឿន អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ​រ​ស់​នៅ​ភូមិ​ធ្មា ឃុំ ធ្មា ស្រុក​រំដួល​។​

​អ្នកភូមិ​បានអោយដឹងថា​មុន​កើតហេតុ​មាន​បុរស​នេះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ ១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ១AU ៨៣៨៩ តែម្នាក់ឯង​ចំណុច លើផ្លូវ​ប្រឡាយ ស្រាប់តែ​ឃើញ​បុរស​ខាងលើ​ដួល​ច្រ​ង៉ា​ប់​ច្រ​ងឹល​ជាមួយ​ម៉ូតូ​ស្លាប់​បាត់ទៅហើយ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​បុរសរងគ្រោះ​ពិតជា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​ម្នាក់ឯង​ដោយសារ​មូលហេតុ អ្នកបើកបរ​ម៉ូតូ​ស្រវឹងស្រា​ខ្លាំង​។​

​បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕