ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថាៈ ពាក់ព័ន្ធទៅនឹងការចង្អៀតណែន នៅក្នុងពន្ធនាគាររ ក្រសួងមហាផ្ទៃ បានសិក្សា និងដោះស្រាយ បញ្ហាទាំងនេះ តាមរយៈយន្តការ ដូចជាៈ ទី១- ក្រសួងយុត្តិធម៌ បានបង្កើតយុទ្ធនាការ ដោះស្រាយ បញ្ហាកកស្ទះ សំណុំរឿង និងពន្លឿនការកាត់សេចក្តី។ ទី២-ការដោះស្រាយវិវាទ ក្រៅតុលាការ ដែលមានក្នុងគោលនយោ បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ទី៣-ការអនុវត្តទោស តាមសហគមន៍ និងទី៤-ការសិក្សា ទៅលើការពង្រីកពន្ធនាគារ។