ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: នៅ​ខេត្តកំពង់ឆ្នាំង​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន គេ​មើលឃើញថា មាន​សភាព​ធម្មតា តែ​នៅតាម​ទីផ្សារ​នានា​ក្នុង​ខេត្ត ត្រូវគេ​មើលឃើញថា នៅក្នុង​ថ្ងៃទី​១១​កុម្ភៈ​២០២១​នេះ ប្រជាពលរដ្ឋ​ដែលមាន​ខ្សែស្រឡាយ​ចិន ចូលទៅ​ទិញ​ម្ហូបអាហារ និង​គ្រឿង​សម្ភារៈ​សម្រាប់​លម្អ​លំនៅឋាន​របស់​ពួកគេ ដើម្បី​សុំ​សេចក្តីសុខ​ទៅតាម​ជំនឿ​រៀងៗ​ខ្លួន​។​

​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ត្រូវគេ​មើលឃើញ​ធ្វើជា​រៀងរាលឆ្នាំ​ដែល​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង ដែលមាន​ជាប់​ខ្សែស្រឡាយ​ចិន តែងតែ​នាំគ្នា​ទៅ​ទិញ​ម្ហូបអាហារ​សម្រាប់​ត្រៀម​បុណ្យចូលឆ្នាំ​ង​២​ទៅ​៣​ថ្ងៃមុន​។​

​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន នៅមុន​ថ្ងៃ​សែន​និង​ថ្ងៃ​សែន​រយៈពេល​៣​ថ្ងៃនេះ​មាន ផ្លែឈើ នំចំណី មាន់​ទា ជ្រូក ដែល​គេ​ខ្វៃ​លក់​នោះ ត្រូវគេ​មើលឃើញថា ហាក់​មានការ​ឡើងថ្លៃ គ្រា​ដែល​គេ​នាំគ្នា​សម្រុកចូល​ទិញ ដើម្បី​យកមក​សែន​ក្នុង​បុណ្យចូលឆ្នាំ​រយៈពេល​៣​ថ្ងៃនេះ​។​

​កន្លងទៅនេះ គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ឆ្នាំង បាន​ប្រជុំ​ដល់​សមត្ថកិច្ច​ទាំង​៣​និង​អាជ្ញាធរ​នៅតាម​បណ្តា​ក្រុង​.​ស្រុក​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត នូវ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​ផ្សេងៗ ដូចជា​គ្រោះ​អគ្គិភ័យ ការប្រើប្រាស់​ភ្លើងអគ្គិសនី ការអុជ​ទាប​ធូប និង​ការអុជ​ផាវ ពិសេស​ករណី​គ្រោះថ្នាក់​ចរាចរ ក្នុងការ​បើកបរ​ហូប​គ្រឿង​ស្រវឹង ក្នុងការ​បើកបរ​សូម​គោរព​ច្បាប់​ចរាចរ​ទង​អស់​គ្នា ។​

​ក្នុង​ពិធីបុណ្យ​សែន​ចូលឆ្នាំ​ចិន ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​វិធាន​ការអប់រំ តាមរយៈ​ក្រសួងសុខាភិបាល លើ​បញ្ហា​ជំងឺ​កូ​វីដ​១៩​ទាំងអស់​៕​