ផ្លូវ​សាក​រថយន្ត​អគ្គិសនី​ដំបូងបង្អស់ បើក​ជា​ផ្លូវការ​នៅ​ស៊ុយអែត នៅមុន​គម្រោង​បង្កើត​ប្រព័ន្ធ​ដឹកជញ្ជូន​ឥត​ប្រើ​ប្រេងឥន្ធនៈ​ក្នុង​ឆ្នាំ ២០៣០

1468
ចែករម្លែក

​ប្រទេស​ស៊ុយអែត​បាន​បើក​សម្ភោ​ធ​ផ្លូវ​សាក​ភ្លើង​ដំបូង​គេ​ដែល​អនុញ្ញាតឱ្យ​ឡាន​ដឹកទំនិញ​សាក​ភ្លើង​ដោយ​ខ្លួន​វា ខណៈដែល​ពួកវា​បើកបរ​នៅតាម​បណ្តោយ​ផ្លូវ នៅមុន​ផែនការ​រៀបចំ​ប្រព័ន្ធ​ដឹកជញ្ជូន​ឥត​ប្រើ​ប្រេងឥន្ធនៈ​ក្នុង​ឆ្នាំ ២០៣០​។​

​ផ្លូវ​ប្រវែង ២ គីឡូម៉ែត្រ​ដែល​រត់​រវាង​អាកាសយានដ្ឋាន​ស្ដុក​ខូ​ម និង ទីតាំង​ភស្តុភារ​មួយកន្លែង គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ដ៏​ធំ​ដើម្បី​ឱ្យមាន​ភ្លើង​សាក​លើផ្លូវ​ហាយវ៉េ​ប្រវែង ២០.០០០ គីឡូម៉ែត្រ​របស់​ប្រទេស​នេះ​។​

​បច្ចេកវិជ្ជា​នេះ​គឺមាន​គោលបំណង​ដោះស្រាយ​បញ្ហា​ធំ​ជាមួយនឹង​រថយន្ត​អគ្គិសនី នោះ​គឺ វិធី​រក្សា​ឱ្យ​រថយន្ត​ទាំងនោះ​បន្ត​សាក​ភ្លើង​លើ​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​។​

​ផ្លូវដែក​អគ្គិសនី​នេះ​ត្រូវបាន​ដំឡើង​នៅតាម​បណ្តោយ​ផ្លូវ​សាធារណៈ លេខ ៨៩៣ រវាង​ស្ថានីយ​ដឹកជញ្ជូន​ទំនិញ​អា​ឡាន់​ដា និង​តំបន់​ភស្តុភារ​រ៉ូ​សឺ​ស្បឺ​កនៅ​ខាងក្រៅ​រដ្ឋធានី​ស្តុក​ខូ​ម​។​

​ថាមពល​ត្រូវបាន​ផ្ទេរ​ពី​ផ្លូវដែក​ពីរ​ខ្សែ​ដែល​ដាក់​ជាប់​លើផ្លូវ ទៅកាន់​រថយន្ត តាមរយៈ​ដង​ភ្ជាប់​នៅ​បាត​រថយន្ត ស្រដៀង​ទៅនឹង​រថភ្លើង​អគ្គិសនី​ដែរ​។​

​ដង​សាក​នោះ​នឹង​ផ្តាច់ចេញ​ដោយ​ស្វ័យប្រវត្តិ​នៅពេលដែល​ឡាន​ដឹកទំនិញ​ផ្លាស់ប្តូរ​គន្លង​ផ្លូវ ហើយ​បន្ទាប់មក​ភ្ជាប់​ឡើងវិញ​ជាមួយ​ខ្សែ​អគ្គិសនី​ផ្សេងទៀត​៕ ដោយ៖ កញ្ញាដាលីស

ផ្លូវ​សាក​ភ្លើង លេខ ៨៩៣ បាន​បើក​ដំណើរការ​នៅ​ស៊ុយអែត

ទីតាំងផ្សាយពាណិជ្ជកម្ម